​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ឃ្លាំង​ឈើ​(​ក្រុមហ៊ុន​យ៉ូនី​គ្រី​ន )​បិទទ្វារ​មិនឲ្យ​អ្នកសារព័ត៌មាន​ចូលទេ​

ខេត្ត​មណ្ឌល​គី​រី ៖ នៅ​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ​២០១៧ លោក​យិន ច​ន្ច័ទី មេ​វរ​:​ការពារ​ព្រំដែន​គោក​លេខ​១០៣​ដឹកនាំ​កំលាំង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់ លោក ឡុង ហុក​ម៉េង​ព្រះ​រាជ្ញា អម​សាល​តំបូង​ខេត្ត មណ្ឌល់​គី​រី បាន​ចុះ​ឆែកឆេរ​ឃ្លាំង​ស្តុប​ឈើ​បន្ទាប់ពី​
​ចុះ​ចាប់​ឃាត់​រថយន្ត ប្រ​កុងដឹកឈើ​ធំៗ​ចំនូ​ន​០២​គ្រឿង​. រួម​ទាំង​មនុស្ស​០៥​នាក់ កាល​ថ្ងៃទី​ខែ​មករា កន្លងមក  បំ​រ៉ុង​ដឹក​ចូលក្នុង​ឃ្លាំង​(​ក្រុមហ៊ុន​យ៉ូនី​គ្រី​ន​) ចំណុច​ជើងភ្នំ​ក្រោល​ស្ថិត​នៅក្នុង​ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ដល​គីរី ។​

​បច្ចុប្បន្ន រថយន្ត​នឹង​មនុស្ស​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​កោះ​ញ៉ែ​ក ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យដឹងថា រថយន្ដ​ខាងលើ​នេះ​បានធ្វើកា​ដឹក​ជញ្ជួន ឈើ​ជា​យូរ​ខែ​មក​ហើយ ដោយ​នាក់​គ្រប់គ្រង​រថយន្ត​ទាំងនេះ​បាន​និយាយថា ដឹក​ឲ្យ​លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា ហើយ​ដឹក​ចេញពី​ចំណុច​តំបន់​ព្រៃ​ចាស់​ជាប់​ដី​ក្រុមហ៊ុនយួ​នី​គ្រីន ហើយ​កាប់​អា​សុទ្ធតែ​ប្រភេទ​ឈើ​ធំៗ​ដូច​ជា​ឈើ គគី ក​កោះ ដែល​មាន​មុខកាត់​ធំៗ​ព័ត៌មាន​បាន​បន្តថា ការដឹក​ជញ្ជួន​ឈើ​ខាងលើនេះ អស់​រយៈពេល​ជា​យូរ​ខែ​មក​ហើយ​តែ​គេ​ពុំ​ឃើញ ជំនាញ​ចុះ​ទៅ​បង្ក្រាប​នោះ​ឡើយ ទើបតែ​បែកធ្លាយ​ពិ​ត៌មាន​ដល់​ទៅ ព្រះ​រាជ្ញា​ខេត្ត ទើប​លោក​ព្រះ​រាជ្ញា​ចេញ​បញ្ជា​ឲ្យ​ចាប់​ជា​បន្ទាន់ ពីព្រោះ​មាន​ការសង្ស័យថា ឈើ​ទាំង​នេះ​កាប់​ពី​ក្រៅ ហើយ​ដឹក​ចូល​(​ក្រុមហ៊ុន​យូ​នី​គ្រីន​)​នេះ គឺជា​ឃុបឃិត​ពី​សមត្ថកិច្ច​នៅ​តំបន់​នោះ ហើយ​និយាយ​ថា មាន​ច្បា់ប់​ត្រឹមត្រូវ ដើម្បី​បំភ័ន្ត​ភ្នែក​ថ្នាក់លើ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រហូតមក​ទល់​រសៀល​ម៉ោង​៣​ថ្ងៃនេះ លោក​ព្រះ​រាជ្ញា​បានចុះ​ឆែកឆេរ (​ក្រុមហ៊ុន​យូ​នី​គ្រីន​) ហើយ​តែ​ចំណែក​អ្នក​សា​ព័ត៌មាន​មិនទាន់​បាន​ដឹងថា ក្រុមហ៊ុន​នោះ​មាន​ឈើ​ប៉ុន្មាន​ហើយ មានច្បាប់ ឬ​យ៉ាងណា​នោះទេ​? ក៏​មិនដឹង​ដែរ ពីព្រោះ​អ្នកយាម​ទ្វារ​ក្រុមហ៊ុន​បាន​ទាញ​ទ្វារ​បិទ​មិន​ឲ្យ​នាក់​ព័ត៌មាន​ចូល​ជា​ដាច់ខាត ៕

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!