​ឧកញ៉ា អ៊ុក គឹម​សាន​ចេញមុខ​ដឹកជញ្ជូន​ឈើ​ប្រណីត​ល្បី​ចេញ​ខេត្តស្ទឹងត្រែង​ទៀតហើយ​

ខេត្ត​ស្ទឹងត្រែង ៖ ឧកញ៉ា ដែល​មាន​ឈ្មោះ​ល្បី​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ ទឹកដី​ស្រុក​សៀម ប៉ាង ខេត្ត​ស្ទឹងត្រែង ក្នុង​ករណី​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​បំផ្លាញ​ផ្លូវ គឺ​ឧកញ៉ា អ៊ុក​គឹម សាន  បច្ចុប្បន្ន​ចាប់ផ្តើម​ចេញ​មុខ​សាជាថ្មី ដឹកជញ្ជូន​ឈើ​ប្រណីត​បន្ទាប់​ពី​ផ្លូវ​ពី​ស្រុក​សៀម ប៉ាង​មក​ចំណុច​ផ្លូវបំបែក​ដុំ​ក្រឡ ត្រូវបាន​ជួសជុល​រួចរាល់ ។​

​មកទល់​នឹង​ពេលនេះ យ៉ាង​តិច​មាន​រថយន្ត​យី​ឌុប ប្រភេទ​ធំៗ​ជាង​៣០​គ្រឿង បាន​ដឹក​ឈើ ប្រណីត​ធ្នង់​ចេញពី​ឃ្លាំង​វាយ​ថ្ម​របស់​ឧកញ៉ា​អ៊ុក​គឹម​សាន​។ ករណីនេះ ត្រូវបាន​បែកធ្លាយ​ថា រថយន្ត​ដឹកឈើ​ជាង​៣០​គ្រឿង​នេះ គឺ​មាន​ចំនួន​៩​គ្រឿង​គ្មាន​ប៉េសេ​(​លោត​ឆត្រ​) ខណៈ​ត្រូវរ៉ូវ គ្នា រវាង​ក្រុមហ៊ុន​និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ នា​យប់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦ រថយន្ត​យី​ឌុប បាន​ដឹក​ចេញពី​តំបន់​ឃ្លាំង​វាយ​ថ្ម​ចំនួន​១២​គ្រឿង តាម​សកម្មភាព​សម្រុក​បំផុត​ដើម្បី​បន្លំ​ដឹក ចេញ ជ្រក​តាម​រូបភាព​កាត់​ប៉េសេ ។​

​លោក លាង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់​នគរ​ដ្រេ​ហ្គ​ន​តាម  ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦​ថា «​នៅ​ចំណុចឃ្លាំង​វាយ​ថ្ម​នេះ គឺ​មាន​ច្បាប់​កាត់​ប៉េសេ ជាង​២០០០​ម៉ែត្រគូប ដែល​ត្រូវ​ដឹកយក​ទៅ​កាន់​ខេត្ត​កណ្តាល និង​ខេត្ត​ផ្សេងទៀត​» ។ ចំពេះ ករណី​ថា​មាន​លេចឮ​ខាង​ឧកញ៉ា អ៊ុក គឹម​សាន ដឹកឈើ​ប្រណីត​ធ្នង់ កាច់ចង្កេះ ឆ្លង​ទៅ​វៀត ណា​ម តាម​ខេត្ត​ព្រៃវែង និង​ស្វាយរៀង ។ លោក ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា «​នេះ​ជា​រឿង​តម្រូវ   ការ​ទៅ​ផ្សារ​របស់គេ ដឹក​ទៅ​អាច​យក​លក់​កន្លែង​ណា​ក៏បាន » ។​

​ដោយឡែក​លោក មាស ផុន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា «​បញ្ហា ដឹក​ឈើ​នៅ​ចំណុច​វាយ​ថ្ម​របស់​ឧកញ៉ា អ៊ុក គឹម​សាន ខ្ញុំ​បាន​ធ្វើ​សន្និសីទ្ធកាសែត​ប្រាប់អ​ស់ ហើយ​ឲ្យ​អ្នកកាសែត​បាន​ដឹង ។ ដូច្នេះ រឿង​ទាំងអស់នេះ​កុំ​នាំគ្នា​សួរ​ច្រើនពេក ព្រោះ​ខ្ញុំ​គ្មាន ពេល​ឯ​ណា​សម្រាប់​ឆ្លើយ​ប្រាប់​ពួក​លោក​ទេ​! ដោយសារ​ការងារ​ខ្ញុំ​ច្រើនណាស់​» ។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ក្រុម​ឈ្មួញ​កំពុង​ជ្រួលច្របល់ និង​ត្រេកអរ​គ្រប់ៗ​គ្នា​ថា ឧកញ៉ា អ៊ុក គឹម សាន កំពុង​កេណ្ឌ​ប្រមូល​អតីត​អ្នករកស៊ី​ឈើ ដឹកឈើ​មក​ដាក់​នៅក្នុង​ឃ្លាំង​វាយ​ថ្ម​បន្តទៀត គាត់​មាន​សិទ្ធិ​ចាំ​ប្រមូល​ទិញ ទាំង​មិន​មាន​ព្រៃ​សម្បទាន​នៅ​ស្រុក​សៀម​ប៉ាង​នេះ ត្រូវបាន​នាយ  ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក មាស ផុន បញ្ជាក់ថា «​គ្មាន​ករណី​នេះ​កើតមាន​ទេ ម្យ៉ាងទៀត​ខ្ញុំ មាន​កម្លាំង​និង​មន្ត្រី​ជំនាញ​ចាំមើល ចាំ​កត់​នៅ​កន្លែង​ឃ្លាំង​វាយ​ថ្ម​នោះ​អស់ហើយ ។ លោក លាង សេង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់​ផង​ដែរ​ថា «​បើ​មាន​ករណី​ឧកញ៉ា អ៊ុក គឹម​សាន ដឹកឈើ​ចូល​ឃ្លាំង​នេះ​មាន ខ្ញុំ​នឹង​មាន​វិធានការណ៍ និង​សំណូមពរ​ឲ្យ​ខាង​អ្នក កាសែត ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​ផ្តល់​ព័ត៌មាន​នេះ​ផង ដើម្បី​ឈានដល់​ការបង្ក្រាប ហើយ​ខ្ញុំ​ក៏​ត្រូវ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ផងដែរ​» ។​

​គេ​បាន​រាយការណ៍​មក​ថា ឧកញ៉ា អ៊ុក គឹម​សាន ដឹកជញ្ជូន​ឈើ​ប្រណីត ធ្នង់​ចេញពី​ឃ្លាំង​វាយ ថ្ម ស្ថិតក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង មាន​ប៉េសេ​ត្រឹមត្រូវ និង​យកមក​ស្តុក​ទុក​នៅ ចំណុច​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ ប៉ុន្តែ​ករណី​នេះ គ្រាន់តែ​ជា​រូបភាព​ធ្វើ   បន្លំ​ប៉ុណ្ណោះ ។ ខណៈ​រាល់​ការដឹកជញ្ជូន​ពី​ស្រុក​សៀម​ប៉ាង​មក​នោះ គឺ​កាច់ចង្កេះ មិន​បាន​ចូល   ក្នុង​ឃ្លាំង​ស្របច្បាប់ បែរជា​បន្លំ​ដឹក​បន្ត​ទៅកាន់​ខេត្ត​ព្រៃវែង , ស្វាយរៀង ឆ្លង​ទៅ​វៀតណាម​និង មាន​ការទម្លាយ​ឲ្យដឹង​ទៀតថា គ្រាន់តែ​ដឹកឈើ​ជាង​៣០​ឡាន​យី​ឌុប មាន​៩​គ្រឿង គ្មាន​ប៉េសេ ព្រមទាំង​ប្រើ​រូបភាព​បន្លំ​ទៀត ត្រង់​ថា​ដឹក​ពី​ចំណុចឃ្លាំង​វាយ​ថ្ម ស្រុក​សៀម​ប៉ាង ចូល​ទឹកដី ខេត្តស្ទឹងត្រែង​បែរ​ជា​បង្វែ​ទិសដៅ​ទៅ​កាន់​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ និង​ចូល​ខេត្ត​កំពង់ចាម   ខេត្ត​កណ្តាល ដើម្បី​កាច់ចង្កេះ​ទៅ​វៀតណាម  ផ្ទុយ​ពី​លិខិតអនុញ្ញាត​(​ប៉េសេ​) ។​

​នា​យប់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦ រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​ធ្នង់​ចេញពី​ឃ្លាំង​វាយ​ថ្ម មិន ត្រឹមតែ​មាន​ការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប៉ុណ្ណោះ​ទេ បន្ទាប់​ពី​កាត់​ប៉េសេ​នោះ រូបភាព​នា​យប់នោះ​ផងដែរ ក៏​មាន​ការបន្លំ​រថយន្ត​ធំ​មួយ​គ្រឿង​មក តាម​ឡាន​ខ្សែ​កាត់​ប៉េសេ​នេះ កាច់ចង្កេះ​ទៅ​ចំណុច​ស្រែ​ពក ព្រំប្រទល់​ស្រុក​សេ​សាន ខេត្ត​ស្ទឹង ត្រែង និង​ស្រុក​កូន​មុំ ខេត្ត​រតនគិរី ។ អ្នកធ្វើ​សកម្មភាព​បន្លំ​ដឹកឈើ​ប្រណីត​ចេញពី​ចំណុច ឃ្លាំង​វាយ​ថ្ម ដើម្បី​កាច់ចង្កេះ ជ្រក​ក្រោម​ប៉េសេ​ឧកញ៉ា អ៊ុក គឹម​សាន គឺ​មានឈ្មោះ ណែ​ម ត្រូវ  ជា​ប្អូន​ឧកញ៉ា អ៊ុក គឹម​សាន និង​ឈ្មោះ ផល្លី ត្រូវជា​ឪពុកមា ។​

​មហាជន​រិះគន់ថា ក្រុម​ទាំងអស់​នេះ មិនទាន់​បោះបង់ចោល​នៅឡើយ​ទេ នូវ​គំនិត​ទុច្ចរិត​ក្នុង ការរកស៊ី​ឈើ​ប្រណីត​ល្មើសច្បាប់ បន្លំ​ជាមួយនឹង​ច្បាប់​កាត់​ប៉េសេ ។ ដូច្នេះ សមត្ថកិច្ច​អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ គួរ​មាន​វិធានការណ៍​ពង្រឹង​នីតិវិធី ការងារ​របស់​ខ្លួន ដើម្បី​ចូលរួម អនុវត្ត​ទៅតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល  លើ​យន្តការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ។​

​ប្រជាពលរដ្ឋ​និយាយថា ក្រុម​អ្នករកស៊ី​ឈើ​ល្មើសច្បាប់ ភាគច្រើន​គឺជា​អ្នកមានអំណាច និង ឧកញ៉ា​មិន​ថ្លៃថ្នូរ​ខ្លះ ចូលចិត្ត​បង្កើតឲ្យមាន​អំពើ​ល្មើស​នេះ ៕

 

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 6401 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!