​មេព្រៃ​នឹង​សមត្ថកិច្ច​ក្រុង​ក្រចេះ​កុំ​ពង់​តែ​ត្រូវបាន​ប្រជាពលរដ្ឋ រិះគន់​យ៉ាង​ចំៗ​ថា ខ្វាក់ភ្នែក​អស់ហើយ​ទុក​អោយ​ឈ្មួញ​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​

ខេត្ត​ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃទី ២៩ ធ្នូ ២០១៦ នេះ មាន​សេចក្ដី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​ជាតិ​លេខ 7A ត្អូញត្អែ​ថា ពិបាក​នឹង​ភ័យខ្លាច​ក្នុងការ​ធ្វើ​ដំណើរ ដោយសារ​តែ​ភាពរ​ញេ​រញៃ​ពីក្រុម​ឡាន​ដឹក​ឈើ​វែង​ច្រងេងច្រងាង បើក​ប្រដេញ​គ្នា​ពាសពេញ​ផ្លូវ​ដោយសារតែ​សមត្ថកិច្ច​ជា​អ្នក​បើកដៃ ឲ្យ​បទល្មើស​ទាំងនោះ មិន​ខ្ចី​បង្ក្រាប​ចាំតែ​ហុចដៃ​យកលុយ​នឹង​ទទួល​ទូរស័ព្វ​ពួក​ឈ្មួញ​រតកា​តែប៉ុណ្ណោះ ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ក្រុម​ឡាន​ទាំងនេះ បាន​ដឹក​ចេញពី​ចំណុច​ស្រែ​ស្បូវ ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​
​ពី​40​ទៅ​50​ឡាន​នោះ​ទេ ពេល​ក្រុម​ឡាន​នេះ បាន​ឆ្លង​កាត​ក្រុង​ក្រចេះ​តាម​ផ្លូវជាតិ​លេខ​7A ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​នឹង​ខេត្ត​ព្រៃវែង គឺ​ដឹក​ទាំងថ្ងៃទាំងយប់ ។​

​ប្រភព​បន្តទៀតថា មូលហេតុ​ដែល​ក្រុម​ឈ្មួញ​ទាំងនេះ​ហ៊ាន​ដឹក​យ៉ាង​ ​គគ្រឹកគគ្រេង​ដូច្នេះ​ទី​1 ក្រុម​ឈ្មួញ​នោះ​មាន​ខ្នងបង្អែក​ដ៍​រឹងមាំ​បំផុត ជា​អ្នក​កាង​ឲ្យ​ពួកគេ​នោះ គឺ​ហាង​បាយ​មួយកន្លែង​ដែល​មាន​ស្លាក់​យីហោ​ព​ថា​អូន​នាង​។​

​នឹង​ទី​2 ពី​ពួកគេ​បាន​រាបចំ​សំណែន​ដង្វាយ​ជាច្រើនមុខ តាម​តំរូវការ ឲ្យ ក្នុងនោះ​មាន​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ខ្មោចតៃហោង​ព្រាយ​បី​សាច អាសូរ​កាយ​ទាំងឡាយ​តាម​ដងផ្លូវ​នឹង​ក្នុង​ខេត្ត​ក្រុង​តម្រូវ​រួច​អស់ហើយ​តូច​ស៊ីតូច​
​ធំ​ស៊ីធំ ។ ហើយ​ពួក​បី​សា​ចដ៍​កាច​សាហាវ​ទាំងនោះ​ផង​ដែរ ចេះ​ការពារ​ម្ចាស់​សំណែន​របស់​ពួក​វា​ណាស់​ធ្វើ​ដូច​មនុស្ស​ដែរ បើ​ឃើញ​អ្នកកាសែត​ទៅជិត​បទល្មើស​ទាំងនោះ គឺ​គេ​ចាប់ផ្ដើម​បន្លាច ឬក៏​លង​ដូច​ខ្មោច​ពិតណាស់ ។​

​សំណូមព​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​សុំ​អំពាវនាវ​ដល់​បងៗ ដែល​ជា​សមត្ថកិច្ច​ជំនាញ​ដែល​មាន​ឆន្ទៈ​ស្នេហ​ជាតិ ពិតប្រាកដ​មេត្តាជួយ​ទប់ស្កាត់​នឹង​បង្ក្រាប​បទល្មើស ដែល​មាន​ភាពអនាធិប្បតេយ្យ​ទាំងនេះ​ផង ។​
​និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា ជួយ​រក​គ្រួ​ឬ​អាចារ្យ​ណា​ដែល​មាន​មន្តអាគម​ន៍​ខ្លាំងពូកែ​មក​ជួយ​បង្ក្រាប​ខ្មោច ព្រាយ​បី​សាច​តាម​ដងផ្លូវ​ជាតិ​លេខ 7A នៅក្នុង​ខេត្ត​ក្រចេះ​នេះ​ផង ពីព្រោះ​គ្រូ​នៅ​ទី​នេះ​ត្រូវបាន​ខ្មោច ព្រាយ​បី​សាច​ទាំងនោះ ស្គាល់​អស់ហើយ ខ្មោច​តែងតែ​និយាយថា មិន​ខ្ចី​ខ្លាច​ទេ​លោកគ្រូ​នៅក្នុង​ខេត្តក្រចេះ​នេះ​៕

 

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.