ល្បែងស៊ីសង នៅ​តែង​រីក​ដូច​ផ្សិត ដ៏​ដែល​ក្នុង ទឹកដី​ខេត្ត​សៀមរាប សមត្ថិ​ច្ច​មិន​ហ៊ាន​បង្ក្រាប​

​ខេត្តសៀមរាប ៖ ថ្មីៗ​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​សមត្ថកិច្ច នឹង​មន្ត្រី​ថ្នាក់​ក្រោយ​អនុវត្តន៍ បង្ក្រាប​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែរ​កើតមាន​នៅពេល​បច្ចុប្បន្ន ដោយឡែក នៅ​ខេត្ត​សៀមរាប គេ​នៅតែ​សង្កេត​ឃើញ កើតមាន​ល្បែងស៊ីសង យ៉ាង​ពេញ​បន្ទក់ ជាពិសេស ទីតាំង​ល្បែងភ្នាល់​ចាក់បាល់ និង​ល្បែង​ផ្សេងៗ ជាច្រើន​ទៀត ឡាយ​ផ្ទាល់​ពី​កាស៊ីណូ ជ្រក​ក្រោម​ស្លាក អ៊ីនធឺណិត ២៤​ម៉ោង នៅ​ក្រុង​សៀមរាប មិនទាន់​មាន​ការបង្ក្រាប នៅឡើយ​។​
​ដោយ​គេ​អះអាងថា ម្ចាស់​អាជីវកម្ម ភាគច្រើន ជា​សមត្ថកិច្ច បើក​កន្លែង​ល្បែងផ្នាល់​ទាំងនេះ និង​កំពុង​នាំគ្នា​សប្បាយ ប្រមូល​លុយ ដាក់​ហោប៉ៅ ផ្ទុយ​និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេស គឺ​ផ្គើន​ទៅនឹង ប្រសាសន៍ សម្ដេច​ក្រឡាហោម សខេង តែម្ដង​។​

​ប្រភព​ពី​មន្ត្រី​តូចតាច សាលាខេត្ត​សៀមរាប បាន​បង្ហើប​ឲ្យដឹងថា​៖ ទីតាំង​ល្បែងភ្នាល់​ចាក់បាល់ និង​ល្បែង​ផ្សេងៗ​ទៀត ឡាយ​ផ្ទាល់​ពី​កាស៊ីណូ​នោះ គេ​ឃើញ​មាន​នៅ​ចំនួន​២​សង្កាត់ ក្នុង​ក្រុង​សៀមរាប គឺ​នៅក្នុង​សង្កាត់​ស្វាយដង្គុំ និង​សង្កាត់​គោកចក មាន​ទីតាំង​ភ្នាល់​ចាក់បាល់ នឹង​ចាក់​បៀ​រ ៣​ទីតាំង គឺជា​របស់​លោក ផ្កាយ​១​ហើយ​ល្បែង​ទាំងនេះ បង្ក​ឲ្យមាន​ភាពក្រីក្រ និង​មាន​អំពើហឹង្សា មាន​ចោរលួច ចោរ​ប្លន់​ជាដើម​។​

​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង ត្រូវបាន​ប្រជាពលរដ្ឋ នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត នឹង​បាន​លើង​ឡើង​ថា​៖ តើ​ករណី​ល្បែង​កក្រើក ក្នុង​ខេត្ត​សៀមរាប​នេះ លោកស្នងការ នគរបាល​ខេត្ត នឹង​លោក ឃឹម ប៊ុន​សុង ចៅហ្វាយខេត្ត ពិតជា​មិនដឹង​មែន​? ឬ​ក៍​ដឹង តែ​ធ្វើ​មិនដឹង ធ្វើ​មិន​ឭ​? សម្ងំស្ងៀម ទុក​ឲ្យ​ពួកនោះ ងាយស្រួល​ប្រមូល​លុយ យកមក​ដាក់​ហោប៉ៅ សម្រាប់​ទុប​តំណែង​ស្នងការ​? នឹង​តំណែង​ចៅហ្វាយខេត្ត​? តទៅទៀត​? ព្រោះ​ចៅហ្វាយខេត្ត ជា​គណៈបញ្ជាការ​ឯកភាព ក្នុង​ការបង្ក្រាប​បទល្មើស បែ​ជា​មិន​បង្ក្រាប គឺ​សបញ្ជាក់​ឲ្យឃើញ​កាន់តែ​ច្បាស់ ក្នុង​ការផ្គើន ទៅនឹង​បទ​បញ្ជា សម្ដេច​ក្រឡាហោម ស ខេង ដែរ​បាន​ដាក់ឲ្យ អនុវត្តន៍​កន្លងមក​។​

​ប្រភព​ពី​ក្រុម​អ្នកញៀន​និង​ល្បែងស៊ីសង ដែរ​មាន​ឡាយ​ផ្ទាល់​ពី​កាស៊ីណូ បាន​ប្រាប់​អង្គភាព 89​ជាយ​ដែន​អោយ ដឹង​ថា​ពួកគេ​តែងតែ មក​លេង​នៅ​ទីនេះ ជា​រៀងរាល់ថ្ងៃ នឹង​មិន​ភ័យខ្លាច ក្នុងការ​ចាប់ចង ពី​សមត្ថកិច្ច​ផង ត្រាន់​តែ​ថា នៅទីនេះ​ស៊ី​ឆៅ​ពី​អ្នក​មក​លេង​យ៉ាង​ខ្លាំង មិន​ដែរ​បាន​លុយ​ពី​ទីនេះ ច្រក​ហោប៉ៅ​ទៅ​ផ្ទះ​ទេ មកលេង​ទីនេះ អ្នកចាញ់​៧០ ទៅ​៩០ ភាគរយ ឱកាស​អ្នកឈ្នះ តិច​ណាស់ ក្នុង​ម្នាក់ៗ ចូល​ទៅ​ចាក់​បាល់​ក្នុង​១​ថ្ងៃ មាន​អ្នកខ្លះ​ចាញ់​អស់​រាប់រយ​ដុល្លារ រហូត​រាប់​ពាន់​ដុល្លារ ក៍ម​មាន​ដែរ​។​

​ពាក់ព័ន្ធ​ករណី ល្បែងស៊ីសង​ខាងលើ អង្គភាព 89​ជាយ​ដែន​យើង មិន​អាច​ស្វែងរក ការបកស្រាយ​បំភ្លឺ ពី​លោកស្នងការ​នគរបាល​ខេត្ត នឹង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​បាន​ទេ ដោយឡែក លោក ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប នៅពេល​អ្នកយកព័ត៌មាន​យើង ធ្វើ​ការទំនាក់ទំនង​ទៅ​លោក បាន​ប្រាប់ថា ជាប់​ប្រជុំ​នៅ​ស្នងការ ។ អង្គភាព​យើង រង់ចាំ​ការបកស្រាយ​បំភ្លឺ នៅពេល​ក្រោយ ករណី​នេះ​អង្គភាព ជាយ​ដែន​យើង នឹង​ធ្វើ​ការចេញផ្សាយ ជា​បន្តបន្ទាប់ នៅពេល​ក្រោយៗ​ទៀត ៕

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!