ប្រធាន​ការិយាលយ័​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​ស្នងការ​នគរបាល​ខេត្តឧត្តមានជ័យ​កំពូ​ល​អ្នក​បង្ក្រាប​បទល្មើស​ឈើ​ក្រញូង​ឆ្លងដែន​

ខេត្ត​ឧត្តរមានជ័យ ៖ លោក​វរសេនីយ៍ត្រី កុល វិបុល ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគ​បាល​ខេត្តឧ​ត្ត​រ​មានជ័ កំពុងតែ​ជាប់​ងារ​កំពូល​អ្នកប្រម៉ាញ់​បង្ក្រាប​បទល្មើស​ឈើប្រណីត​ឆ្លងដែន គ្មាន​ពីរ​នៅក្នុង​ខេត្ត​ឧត្តមានជ័យ ។​

​ជាក់ស្ដែង លោក​វរសេនីយ៍ត្រី កុល វិបុល បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​យុទ្ធនាការ​ដ៏​ក្ដៅគគុក​ទាំង​ថ្ងៃ​ប្រយុទ្ធ​ប្រឆាំង​ចរាចរណ៍​ឈើ​ក្រញូង​ឆ្លងដែន​មកពី​ប្រទេស​ថៃ នៅតាម​បន្ទាត់​ព្រំដែន​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រសាទ ។ ដោយ​ការចុះ​យុទ្ធនាការ​មិន​ដល់​១០​ថ្ងៃ​ផង បាន​កំណត់​មុខសញ្ញា​បង្ក្រាប និង​អូស​រឹប​ឈើ​ក្រញូង​បាន​៤​ករណី​ជាប់ៗ​គ្នា និង​រឹបអូស​ឈើ​ក្រញូង​បាន​យ៉ាង​សន្ធឹកសន្ធាប់​ប្រគល់អោយ​ជុំនាញ​រក្សាទុក ។ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ​ក៏​បាន​បង្ក្រាប​និង​រឹបអូស​ឈើ​ក្រញូង​លាក់ទុក​នៅ​និង​ផ្ទះ​ពលរដ្ឋ​ចំនួន​៩០​ដុំ​ស្មើ​និង​៤៦០​គីឡូក្រាម ស្ថិតនៅ​ភូមិ​ទួល​ចារ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តមានជ័យ ។

​ដោយ​មាន​កំលាំង​សហការ​មាន​មន្ដ្រី​ជុំនាញ​រដ្ឋបាល​ព្រៃឈើ​និង​កងកំលាំង​អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ ។ ក្រោយពី​ធ្វើការ​រឹអូស​វត្ថុតាង​ឈើ​ក្រញូង​ទាំង​៩០​ដុំ​ខាងលើ ក៏​បាន​ធ្វើការ​ថ្លឹង​និង​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ ៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.