ខេត្តក្រចេះ ៖ នៅតាមបណ្តោយផ្លូវជាតិលេខ 7 ពីទីរួមខេត្តក្រចេះ មកដល់ស្រុកស្នួល ត្រូវប្រជាពលរដ្ឋ និយាយរិសគន់ទៅលើស្ថាប័ណ្ឌសមត្ថកិច្ច ដែលដាក់កុងត្រូវចាំយកលុយពួកគាត់រកស៊ីដឹកឈើគ្រាក់ចាស់ៗ នឹងម៉ូតូ ដែលដើររើសក្នុងព្រៃថា ជំរិតយកលុយពីពួកគាត់ ហើយមិនដឹងថា ជាសមត្ថកិច្ចខាងណាជាខាងណាដោយ គ្មានឯកសណ្ឋានច្បាស់លាស់ ស្លៀកពាក់ស៊ីវិល។
នៅព្រឹកថ្ងៃទី២៩ ធ្នូ ២០១៦ នេះ មានសេចក្តី រាយកាណ៍មួយមកពីប្រជាពលរដ្ឋនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មានសមត្ថកិច្ចមួយក្រុមដែលកំពុងដាក់កុងត្រូលជជុះចាំជំរិតទារលុយពីប្រជាពលរដ្ឋដឹកឈើតាមម៉ូតូ និងជ្រលង់ម្រេច នៅចំណុចកញ្ចុះស្បូវ ដែលស្ថិតនៅក្នុងឃុំឃ្សឹម ជិតស្នាក់ការមេព្រៃថ្មពុកដោយ សមត្ថកិច្ចទាំងនោះ ស្លៀកសម្លៀក បំពាក់ជាស៊ីវិល ។ ដូច្នេះ មន្ត្រី សមត្ថកិច្ចទាំងនេះពិតជាមិនខុសពីប្រសាសន៍របស់សម្តេចថា ៖ ពួកមន្ត្រីគ្រាប់ ល្ពៅ នៅតាមខេត្តទាំងនិងហើយដែលធ្វើឲ្យប្រជាពលរដ្ឋ មានចិត្តខឹងដល់សម្តេច ហើយក្នុង រឿងដែលគេកំពុងប្រព្រិត្ត នឹងធ្វើឲ្យសម្តេចខឹងដល់ ស្ថាប័ណ្ឌអ្នកការសែតទៅវិញ ។ នេះហើយដែល ជាឱកាសពួកមន្ត្រីគ្រាប់ល្ពៅ កន្លេលធំបន្លំដេកនៅក្នុងទឹកដីខេត្តក្រចេះនេះ ដែលក្រោយពីសម្តេចចេញសេចក្តីប្រកាសថា ៖ បើអ្នកការសែតណាដាក់កុងត្រូវវ៉ៃខ្នោះភ្លាម ដែលធ្វើឲ្យក្រុមមន្ត្រីគ្រាប់ល្ពៅកន្លេលធំ បន្លំខ្លួនធ្វើជាអ្នកកាសែតស្លៀកពាក់ស៊ីវិលយកលេស ។
តែទោះជាយ៉ាងណាក៏ដោយ ត្រូវប្រជាពលរដ្ឋប្រាប់ឈ្មោះ យ៉ាងច្បាស់ថា ៖ ទី1មានឈ្មោះតាផល ជាអ្នកដាំបាយឲ្យមេព្រៃថ្មពុក ទី2 ឈ្មោះ តាកាឡូ ជាមន្ត្រីខ័ណ្ឌ ព្រៃឈើក្រចេះ ទី3 ឈ្មោះ លោក រ៉ាត់ ជាប៉ូលិសស្រុកស្នួល ហើយនៅមានសមត្ថកិច្ចជាច្រើនទៀត ដែលមិនបានស្គាល់ឈ្មោះនោះទេ។
នៅជុំវិញរឿងដែលប្រជាពលរដ្ឋបានចោទប្រកាន់ខាងលើនេះដែរ ភ្នាក់ងារយើងបានធ្វើកាទំនាក់ទំនងទៅលោក រ៉ាត់ នោះដែរ តែខលមិនចូល បើលោកកាឡូ និងលោកផល នោះភ្នាក់ងារយើងមិនទាន់បានស្គាល់លេខ។
នៅក្រោមហេតុការណ៍សមត្ថកិច្ចស្លៀកពាក់ស៊ីវិល បន្លំធ្វើជាអ្នកការសែតនេះ ប្រជាពលរដ្ឋ បានធ្វើការសំណូមពរដល់ ថ្នាក់ដឹកនាំក្នុងខេត្តក្រចេះ ថា ៖ សូមឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តសចំរ៉ុងមេតាពិនិត្យនិងវែកមុខជនខិលខូចពិសេសនោះ លោកឧត្ដមសេនីឯក លន់ សូផាត ទេ ទើបបង្គ្រាបកុងត្រូលជជុះទាំងនេះបាន ពីព្រោះពួកនេះ គឺជាកម្លាំងក្រោមឱវ៉ាទរបស់លោក ៕