សម្ដេច​សខេង ព្រមាន​ដក ចៅហ្វាយខេត្ត តាម​បឹង​ទន្លេសាប ចោល​បើសិន​មាន​បទល្មើស​នេសាទ​ច្រើន​

​សៀមរាប ៖  មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ប្រកាសថា និង​បន្តសកម្មភាព បង្ក្រាប បទល្មើស នេសាទ ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ ជា​បន្តបន្ទាប់ ដើម្បី ដោះស្រាយ ឲ្យបាន​នូវ បញ្ហា​បទ​ល្មើ​ល នេសាទ នៅក្នុង​បឹង ទន្លេសាប​នេះ ហើយ​ចំពោះ​ខេត្ត នៅ​ជុំវិញ​បឹង ទន្លេសាប ទាំងអស់ បើ​ខេត្ត​ណា នៅតែមាន បទល្មើស​ច្រើន និង​ត្រូវ​ដក អភិបាលខេត្ត​ចេញ​។​

​នៅក្នុង​ពិធី បិទ​សន្និបាទ បូក​សុប​លទ្ធ ការងារ ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិសដៅ បន្ត​ឆ្នាំ​២០១៧ របស់​សាលា ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ ទី​២៨​ខែ​ធ្នូ​ម្សិលមិញ សម្តេច​ក្រឡាហោម ស ខេង ឧបនា​យ​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងថា រាជរដ្ឋាភិបាល និង​បង្កើត ក្រុមការងារ មួយ​ដឹកនាំ ដោយ​ឯកឧត្តម នេ​ត សារឿ​ន អគ្គស្នងការ នគរ​បាន​ជាតិ ដើម្បី​បង្ក្រាប បទល្មើស​នេសាទ នៅក្នុង​បឹង​ទន្លេ​សាទ ដោយ​ប្រើប្រាស់ ទូក​ល្បឿន​លឿន ប្រភេទ​រ៉ូយ៉ាល់ ហើយ​កម្ម​ភាព​នេះ ធ្វើ​ជា​ប្រចាំ ដោយ​សម្តេច និង​ជិះ​យន្តហោះ ពិនិត្យមើល ពី​ខាងលើ ក្នុង​២​សប្តាហ៍​ម្តង ឬ​១​ខែម្តង​។​

​សម្តេច​បាន​បន្តថា ថ្ងៃ​មួយ​សម្តេច បាន​ជិះ​យន្តហោះ​ទៅ បាត់ដំបង ដោយ​ឆ្លងកាត់ បឹង​ទន្លេសាប សម្តេច​មើល ពីលើ​ឃើញថា បទល្មើស​នេសាទ មាន​ច្រើន​ទាំង នៅ​កណ្តាល បឹង​ទន្លេសាប និង​ព្រៃ​លិច ទឹក​នៅ​ជុំវិញ ដែល​បញ្ហា​នេះ ចាំបាច់​ត្រូវ ឲ្យ​យើង​ដោះស្រាយ ជាបន្ទាន់​”​។​

​សម្តេច​បាន ព្រមាន​អភិបាលខេត្ត ទាំងអស់​នៅ​ជុំវិញ បឹង​ទន្លេសាប បើ​ខេត្ត​ណា នៅតែ​មាន​បទល្មើស នេសាទ​ច្រើន និង​ត្រូវ​ដក​ពី​តំណែង​។ សូមបញ្ជាក់​ថា ដើម្បី​លើ​ស្ទួយ​ជីវភាព របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បាន​លុបចោល ឡូតិ៍​នេសាទ ទាំងអស់ នៅក្នុង​បឹង​ទន្លេសាប ដោយ​អនុញ្ញាតិ ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​នេសាទ តាម​លក្ខណៈ គ្រួសារ​បាន​ទូលាយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ បន្ទាប់​លុបចោល ឡូតិ៍​នេសាទ ហើយ​បទល្មើស គឺ​កើតឡើង យ៉ាងខ្លាំង ដែល​បញ្ហា នេះ​ចាំបាច់​ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយ​បន្ទាន់​។ ក្នុងនោះ​គេ​សង្កេតឃើញថា នៅ​ខេត្ត​សៀមរាប បទល្មើស​នេសាទ កើតមាន យ៉ាង​ពេញបន្ទុក មិន​ចាញ់​ខេត្ត ផ្សេងទៀត ជុំវិញ​បឹង ទន្លេសាប​នោះដែរ​៕

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.