ឈ្មោះ តាំង គា ឈ្មួញ​ឈើ​ដុះ​ស្លែរ ជំនាញ​រដ្ឋបាល​ព្រៃឈើ ! មិន​បង្ក្រាប ! គិតតែ​ប្រមូល លុយ​ដាក់​ហោប៉ៅ រៀងៗ​ខ្លួន !

ខេត្តសៀមរាប ៖ ឈ្មោះ តាំង គា ជា​កូនបង្កើត​របស់​ចែ​លី អតីត​មេ​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់ ដែល​គាត់​តែង​អួតថា មិន​មាន​អ្នកណា​ហ៊ាន​ចាប់​គាត់​នោះ បច្ចុប្បន្ន​បាត់ឈ្មោះ​បាត់​សំឡេង ទើប​លិច​ឈ្មោះ  តាំង គា កូន រស់នៅ​ស្រុក​គូ​លេន ខេត្ដ​ព្រះវិហារ ជាប់​ព្រុំប្រទល់​ខេត្តសៀមរាប ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ បានធ្វើ​សកម្មភាព​ដឹក​ជញ្ជួន​ឈើ ចេញពី​ស្រុក​គូ​លេន ! ឆ្លងកាត់​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្រុក ស្វាយ​លើ ! និង​ស្រុក​សូទ្រនិគម​ន៍ ឆ្ពោះ ទៅ​ខេត្ត​សៀមរាប ! បាន​យ៉ាង​រលូន ! ជំនាញ​ពាក់ព័ន្ធ ! សម្ងំស្ងៀម មិន​យក​ភ្នែក​មើល​ឡើយ សង្ស័យថា ! លុយ បាន​បិទ​ភ្នែក​មន្ត្រី​ជំនាញ​ជិត បានជា​មើលមិនឃើញ​នោះ ។​

​ប្រភព​និយាយថា​៖ ការដឹក​ជញ្ជួន របស់​ឈ្មួញ​ឈើ​ខាងលើ​គេ បាន​មូល​ទិញ​ពី​ប្រជា​ពលរដ្ធ​ដែល​ចូល​ទៅកាប់ និង​អារ​នៅក្នុង​ព្រៃ ដោយ​ខុសច្បាប់​រួច​ដឹក​ជញ្ជួន​យក​ទៅ​ស្តុក​នៅផ្ទះ​របស់​គេ​។ រួចហើយ​នៅ​ពេលយប់ បន្ត​ដឹក​ចូលទៅ ក្រុង សៀមរាប ចែក ចាយ​តាម ដេ ប៉ូ នាៗ​លក់​បន្ត ! ដោយ​ឆ្លងកាត់​ពី សំណាក់​សមត្ថកិច្ច​ជំនាញ រដ្ឋបាល​ព្រៃឈើ រាប់សិប កន្លែង  និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន ស្ថាប័ន​ផងដែរ ។​

​ប្រភព​បាន​បញ្ជាក់ថា​៖ ការដឹក​ជញ្ជួន​របស់​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ខាងលើ ត្រូវ​បាន​ធ្វើដំណើរ ឆ្លង កាត់ ០២ ខេត្ត ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ សម្រាប់ ឈ្មោះ​តាំង គា នេះ មិន​មាន​ការ លំបាក​នោះ ឡើយ ! ដោយសា​ឈ្មួញ​ឈើ ខាងលើ​បាន​រត់​ផ្លូវ បង់​ជា​ខែ ឲ្យទៅ​ស្ថាប័ន​ពាក់ព័ន្ធ​រួចរាល់ ទើប​ការដឹក ជញ្ជួន​របស់​គេ​បានរ​លួន បែបនេះ ៕​ប្រភព​ពី​ប្រជា​ពលរដ្ធ​ស្លូតត្រង់​ដែល​រកស៊ី​ស្រប់ច្បាប់  ហើយ​បាន​ឃើញ​ក្រុម​នេះ​ធ្វើ​សកម្មភាព​រៀងរាល់​យប់  សុំអោយ​សមត្ថកិច្ច​ដែល​មាន​តួនាទី​គ្រប់​លំដាប់ថ្នាក់ មេត្តា​ចាត់​វិធានការ​បង្ក្រាប​និង​យក​ទៅ​ពិន័យ​ទៅតាម ច្បាប់​របស់​មន្ទីរ​ឫ​ក្រសួង​របស់​រដ្ធបាល​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា កុំអោយ​ឈ្មួញ​ខាងលើ​ដើរ​បំភ្លេច​បំផ្លាញ​ព្រៃឈើ​តទៅទៀត​៕​

 

 

Filed in: ខេត្តសៀមរាប, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.