លោក ប៉ែន វណ្ណ​រិទ្ធ ដឹក​កម្លាំង​ចម្រុះ​ខេត្តកំពង់ធំ បន្ថែម​ល្បឿន និង​មាន​យ៉ាង​សន្ទុះ​ខ្លាំង ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន

កំពង់ធំ ៖  សាធារណជន សង្កេតឃើញថា សមត្ថកិច្ច រដ្ឋបាល​ជលផល កំពង់ធំ បាន​បន្ថែម​ល្បឿន និង​មាន​ជា​សន្ទុះ​ខ្លាំង ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជាពិសេស បេសកកម្ម ដែល​ដឹកនាំ ដោយ លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ។​

​ជាក់ស្ដែង នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង (​វ៉​តហ្សាប់​) លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ដែល​ដឹកនាំ​កំលាំងចម្រុះ ចុះបង្ក្រាប​បទ​ល្មើ​នេះ បាន​បង្ហោះ​របាយការណ៍ ឲ្យដឹងថា ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ ២០១៦​នេះ  ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​,​ផ្នែក​រដ្ឋបាល​ជលផល ផាត់​សណ្ដាយ​,​សង្កាត់​រដ្ឋបាល​ជលផល​កំពង់ស្វាយ​ក្រោម សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង  អធិការដ្ឋាន រដ្ឋបាល​ជលផល​ខាងជើង បឹង​ទន្លេសាប សហការ​ជាមួយ  នគ​បាល​ចរាចរ​ផ្លូវទឹក នគ​បាល​សេដ្ឋកិច្ច​ខេត្ត អធិការ​ស្រុក កំពង់ស្វាយ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផាត់​សណ្ដាយ ផ្នែក​សឹក​រង ក្រុង​ស្ទឹងសែន កងទ័ពជើងទឹក មន្ត្រី​ឧទ្យានុ​រ​ក្ស​តំបន់​ស្នូល​បឹងទន្លេ​ឆ្មារ   បាន​ចុះ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​បទល្មើស​ជល​ផល នៅ​ចំណុច ប្រលិច​ច្រកែង ឃុំ​ពាម​បា​ង  នឹង ផ្សោត​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ។​

​លោក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ   បាន​បន្តថា ជា​លទ្ធផល​បង្ក្រាប​បទ​ល្មើស​នេសាទ​ខាងលើនេះ សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការដកហូត និង​បំផ្លាញចោល​នូវ​វត្ថុតាង ដូចជា ៖  របាំង​សាច់​អួន​ចំនួន ០២ របាំង ប្រវែង ១២០០​ម៉ែត្រ , ឡុក ០៣ គ្រឿង -​លូ ០១ មាត់ ,​បង្គោល ៥០០ ដើម , ចាក់​លែង​ត្រី​ចំរុះ ៦០ គីឡូក្រាម​, ឆ្នុក ចំនួន ០៩ វង់​,  អាគុយ ០៦ គ្រឿង , អំពូល​ភ្លើង ចំនួន ០៩ គ្រឿង , ដុំ​ភ្លើង​ចំនួន ០៩​គ្រឿង , ខ្សែភ្លើង ១៦៥​ម៉ែត្រ ,​បង្គោល​ឫស្សី ៩៦​ដើម , ខ្សែ​នីឡុង ៦៩០​ម៉ែត្រ ,​កាប់ បំផ្លាញ​បង្គោល​ឆ្នុក​ចំនួន ១៩៩ ដើម ស្មើរ ៤៦ កន្លែង​។​

​លោក ប៉ែន វណ្ណ​រិទ្ធ  បន្ត​ឲ្យដឹងថា ចំពោះ​ការបង្ក្រាប​នេះ លោក​នឹង​បន្ត​បង្ក្រាប​នៅ​កន្លែង​ផ្សេង ទៀត ។ លោក នាយខ​ណ្ឌ ក៏​សូម​អំពាវនាវ សុំ​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ការនេសាទ​ល្មើសច្បាប់ ព្រោះ​វា​នាំឲ្យ បាត់បង់​ពូជ​មច្ឆជាតិ និង​ខូចខាត​ថវិកា បងប្អូន នៅពេល​សមត្ថកិច្ច​បង្ក្រាប​។​

​គួរបញ្ជាក់​ថា រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា ពី​ថ្ងៃ​ទី​១៥ មកដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ នេះ កម្លាំង​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ​លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ ចេញ​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​ក្ដៅគគុក បង្ក្រាបបាន ៖ ១-​របាំង ចំនួន​២៥​របាំង ប្រវែង​១៨៣៦០​ម៉ែត្រ ៖ លប​លូ ៨៩​មាត់ , បង្គោល​ចំនួន ៥៨៨០​ដើម​។ ២-​ឆ្នុក​ចំនួន​៦ ៖ , អំពូល​ម៉ែត្រ ១​គ្រឿង , បំផ្លាញ​បង្គោល​ឆ្នុក​ចំនួន​៤៤០​ដើម ស្មើនឹង​១១​កន្លែង , ខ្សែភ្លើង​ប្រវែង ៥០ ម៉ែត្រ ,​អាគុយ​ចំនួន ២​គ្រឿង​។ ៣- របាំង​ស្បៃ​មុង ចំនួន​៥​របាំង ប្រវែង ១១៥០​ម៉ែត្រ ៖   ,​ឡុក ចំនួន ៤៩​គ្រឿង ,​លែង​កូន​ត្រី​ចំរុះ ទម្ងន់​៣៩០​គីឡូក្រាម​។ ៤-​របាំង​ធ្នួស ដាក់​ភ្ជិត​កាត់​ស្ទឹង ១២​កន្លែង ប្រវែង ២៤០​ម៉ែត្រ  នៅ​ភូមិសាស្ត្រ ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ,​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន ៕​

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!