ទី​តាំង​ល្បែងភ្នាល់​ចាក់បាល់ និង​ល្បែង​បៀ​រ ឡាយ​ផ្ទាល់​ពី​កាស៊ីណូ នៅ​ក្រុង​សៀមរាប​មិនទាន់​មាន​ការបង្ក្រាប​

ខេត្តសៀមរាប​៖​តាំង​ល្បែងភ្នាល់​ចាក់បាល់ និង​ល្បែង​បៀ​រ ឡាយ​ផ្ទាល់​ពី​កាស៊ីណូ នៅ​ក្រុង​សៀមរាប​មិនទាន់​មាន​ការបង្ក្រាប​ដែល​គេ​សង្ស័យ​ថា​ភាគច្រើន​ជា​របស់​សមត្ថកិច្ច​មួយ​ចំនួន​ជា​អ្នកបើក​រកស៊ី​និង​កំពុង​នាំ​គ្នា​សប្បាយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ ផ្ទុយ​និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ជាពិសេស ប្រសាសន៍ សម្ដេច​ក្រឡាហោម សខេង ដែល​បញ្ជា​ឲ្យ​ចាត់វិធានការ​ក្តៅ​លើ​ល្បែងស៊ីសង​ទាំងនោះ​។​

​ទីតាំង​ល្បែងភ្នាល់​ចាក់បាល់ និង​ល្បែង​បៀរ​ឡាយ​ផ្ទាល់​ពី​កាស៊ីណូ​នោះ គេ​ឃើញ​មាន​នៅ​ចំនួន​២​សង្កាត់​នៃ​ក​ក្រុង​សៀមរាប គឺ​នៅក្នុង​សង្កាត់​ស្វាយដង្គុំ និង​សង្កាត់​គោកចក ហើយ​គេ​ដឹងថា​មាន​ទីតាំង​ភ្នាល់​ចាក់បាល់ ចាក់​បៀរ​៣​ទីតាំង គឺជា​របស់​លោក​ផ្កាយ​១​ម្នាក់​ផង​ដែរ​ហើយ​ល្បែង​ទាំងនេះ​បង្ក​ឲ្យមាន​ភាពក្រីក្រ​និង​មាន​អំពើហឹង្សា​មាន​ចោរលួ​ចចោរប្លន់​ជាដើម​។​
​អ្នក​កញៀ​ន​និង​ល្បែងស៊ីសង​ឡាយ​ផ្ទាល់​ពី​កាស៊ីណូ ប្រាប់ថា​ពួកគាត់​លេង​មាន​ពេល​ចាញ់​៧០ ទៅ​៩០​ភាគរយ ឱកាស​ឈ្នះ​តិច​ណាស់ ដោយ​ចូល​ទៅ​ចាក់បាល់​ម្នាក់ៗ​ក្នុង​១​ថ្ងៃ​ចាញ់​អស់​រាប់​រយ​ដុល្លា​ឯណោះ​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើ នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៦​ឆ្លើយតប​តាម​ទូរស័ព្ទ លោក ទិ​ត្យ ណា​រ៉ុង  អធិការ​ក្រុង​សៀមរាប​ថា​ជាប់​ប្រជុំ​នៅ​ស្នងការ ។​

​ដោយឡែក លោក ហា ដា​លុច មេ​បញ្ជារ​ការរង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ទទួល​ផែន​សេដ្ឋកិច្ច បញ្ជាក់​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​លោក​មិន​ស្គាល់​ទីតាំង​ល្បែងស៊ីសង​នោះទេ លោក​ថា​និង​ឲ្យកម្លាំង​របស់លោក ចុះ​ធ្វើ​ការស្រាវជ្រាវ​៕

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!