មេ​ឈ្មួញ​ម្នាក់​ឈ្មោះ​មករា​បាន​ដាក់​លុយ​ឲ្យ​កម្មករ​ខ្មែរ​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ខុសច្បាប់​

ខេត្ត​ឧត្តរមានជ័យ ៖ ​សកម្មភាព​បទល្មើស​ឈើ​ក្រញូង​កំរើក​យ៉ាង​គគ្រឹកគគ្រេង នៅ​ខេត្ត​ឧត្តរមានជ័យ តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ​ដោយ​សារ​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ មករា ដែល​សព្វថ្ងៃ​រស់នៅ​ភូមិ​អូរ​ជីក​ថ្មី​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​កំពុង​ប្រម៉ែប្រមូល​គៀងគ​រប្រ​ជា​ពលរដ្ឋ​មួយចំនួនតូច និង​ដាក់​លុយ​ដាក់​កាក់​អោយ​កម្មក​រ់ទាំង​នោះ​ឡើង​ស្ពាយ​ឈើ​ក្រញូង​តាម​ច្រក​មួយចំនួន ដោយ​មាន​ការ​ត្រូវ​រូ​វ​ជាមួយ​កម្លាំង​យោធា នៅ​យាមល្បាត​តាម​ច្រក​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ និង​មាន​ជួបឧ​បស​ជា​ច្រើន​មាន​ពលក​រ​ខ្លះ​ដើរ​រុករក​ឈើ​ក្រញូង បាន​ជួបប្រទះ​និង​ទាហាន​ថៃ​បាញ់​ស្លាប់​ខ្លះ​បាន​រត់​ប្រាស់​យករួចខ្លួន​ខ្លះទៀត ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន​វៃ​ធ្វើ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​នៅ​ចោលកណ្តាល​ព្រៃ​ក៏មាន​ ​ហើយ​មួយចំនួន​ទៀត​យក​ទៅ​ញាត់​គុក​នៅ​ប្រទេស​វា​ក៏​មាន ស្ទើរ​រៀងរាល់ថ្ងៃ​ផងដែរ រហូតមកដល់​សព្វថ្ងៃ​នេះ មេ​ឈ្មួញ​ឈ្មោះ មករា កំពុង​បញ្ជូន​ពលករ​ខ្មែ​យើង​អោយ​ឡើង​តាម​ច្រក​ក្បាល​អូរ​ស្វាយ​ដែល​ស្ថិត​នៅ​ចុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​ ​មិន​មាន​កង​ល្បាត​ផ្នែក​យោធា​ប្រចាំ​ច្រក និង​ទប់​ស្កាត​បាន​ម្តងណា​ឡើយ ។​
​ឃើញ​តែ​ចាំ​ទទួល​ផល​ចំណេញ​ពី​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ទៅ​វិញ មិន​គិត​ពី​កា​ស្លាប់​រស់​របស់​ប្រជាពលរដ្ឋ​ឡើយ​៕

Filed in: ខេត្ត​ឧត្តរមានជ័យ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.