ឈ្មោះ ខ្វៀ​ង ធី​ម៉ៃ ហៅ យាយ ម៉ា​យ​ឈ្មួញ​ឈើ​គ្រញូង​ដុះ​ស្លែ​គ្មាន​អ្នក​បង្ក្រាប​

​ខេត្ត​ឧត្តរមានជ័យ ៖ ឈ្មោះ ខ្វៀ​ង ធី​ម៉ៃ ហៅ យាយ ម៉ា​យ​ឈ្មួញ​ឈើ​គ្រញូង​ដុះ​ស្លែ​ប្រចាំ​ស្រុក​អន្លុងវែង គ្មាន​អ្នក​បង្ក្រាប ដោយមាន​ភ្នាក់ងារ​ទូរទស្សន៍​ម្នាក់​ជា​អ្នក​រត់ការ​បង់លុយ​ដល់​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​បាន​ដំណើរការ​ដឹកជញ្ជូន​យ៉ាង​រលូន​។​

​ប្រភព​បានឲ្យដឹងថា រថយន្ត​ឆ្លាម​ពណ៌​ស្ករ​ដឹកឈើ​គ្រញូង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៦ ចេញពី​ចំណុច​អូរ​ស្វាយ​ជុំ​ស្រុក​អន្លង់វែង ដោយ​រលូន​ដែល​អ្នកផង​ឲ្យដឹងថា ជា​រថយន្ត​ដឹកឈើ​គ្រញូង​របស់​យាយ​ម៉ា​យ គ្មាន​សមត្ថកិច្ច​តាម​ដងផ្លូវ​ណា​ហ៊ាន​កាក់​សួរនាំ​ឬ​ឃាត់​រថយន្ត​នេះ​ឡើយ ។​

​គួរបញ្ជាក់​ផង​ដែរ​រថយន្ត​ស៊ីទែន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3c5610​ដឹកឈើ​គ្រញូង​ប្រហែល​១០​តោន​របស់​ឈ្មោះ ខ្វៀ​ង ធី​ម៉ៃ ហៅ យាយ ម៉ា​យ​បើក​ឆ្លងកាត់​ខេត្ត​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ចំរុះ​បង្ក្រាប​បាន​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ម្តង​ហើយ​    ​នៅ​ចំណុច​មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ​ឃុំ​ឃុន​រាម​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​។​

​បច្ចុប្បន្ន ឈ្មួញ​ឈើ​គ្រញូង​ជនជាតិ​វៀតណាម​ឈ្មោះ ខ្វៀ​ង ធី​ម៉ៃ ហៅ យាយ ម៉ា​យ​បាន​ដើរ​ប្រមូល​ទិញ​ឈើ​ដើម្បី​ដឹកជញ្ជូន​ទៅ​លក់​ប្រទេស​វៀតណាម​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ហ៊ាន​បង្ក្រា​បឡើយ​៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.