ឈើ​គ្រញូង​ប្រជាពលរដ្ឋ​អត់​លក់​ឲ្យ​មន្ត្រី​យោធា​ឈ​ជើង​ព្រំដែន​ថៃ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឈរជើង​ចំណុច​បង្គោល​ឡាក់​១៣​បង្ក្រាប​ដកហូត​

​ខេត្ត​ឧត្តរមានជ័យ ៖ ឈើ​គ្រញូង​ប្រជាពលរដ្ឋ​ស្ពាយ​មកពី​ប្រទេស​ថៃ​អត់​លក់​ឲ្យ​មន្ត្រី​យោធា​ឈ្មោះ ដុះ ឈ​ជើង​ព្រំដែន​ថៃ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឈរជើង​ចំណុច​បង្គោល​ឡាក់​១៣ បង្ក្រាប​ដកហូត នៅវេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​បង្គោល​ឡាក់​លេខ​១៣ ស្ថិតនៅ​ភូមិ​ស្រះ​ទឹក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​ប្រភព​បានឲ្យដឹងថា សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការឃាត់ ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ស្ពាយ​ឈើ​គ្រញូង​ចុះ​ពី​ទឹកដី​ថៃ នៅ​ចំណុច​បង្គោល​ឡាក់​លេខ​១៣ ដោយ​ធ្វើការ​រឹបអូស​ឈើ​គ្រញូង​ជាង ៣០​ដុំ និង​បាន​នាំយក​ទៅ​ស្នាក់​ការ​ខេត្ត ក្រោយ​ពី​មិន​លក់​ឲ្យឈ្មោះ ដុះ​ជាន្ត្រី​យោធា ប៉ុន្តែ​ក៏​មិនបាន​ធ្វើ​ការឃាត់ខ្លួន​កម្លាំង​ពលរដ្ឋ​នោះ​ឡើយ ។

​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បាន​និយាយថា ពួក​គេ​ឡើង​ភ្នំ​ឆ្លងដែន​ចូល​ទឹកដី​ថៃ​រក​កាប់​ឈើ​គ្រញូង គឺ​មាន​គ្នីគ្នា​ជាច្រើន​នាក់ ហើយ​ក្នុងនោះ ក៏​មាន​កម្លាំង​របស់​ឈ្មោះ ដុះ ដែរ​។ តែ​នៅពេល​ពួកគាត់ បាន​ឈើ​គ្រញូង ក៏​ស្ពាយ​ត្រឡប់​មក​ដី​ខ្មែរ​វិញ ហើយ​បាន​ហៅ មនុស្ស​ម្នាក់​ឈ្មោះ តា​លុង ដែល​ជា​មេការ​ប្រចាំការ​ទិញ​ឈើ​គ្រញូង​ឱ្យឈ្មោះ ដុះ​។ តែ​ពួកគាត់​មិន​ព្រម​លក់​ឱ្យ ព្រោះ​ឱ្យ​តំលៃថោក​ពេក ហើយ​ស្រាប់តែ​មួយ​សន្ទុះ​ក្រោយមក ក៏​មាន​កម្លាំង​សមត្ថកិច្ច​ទៅ​ចាប់​ពួកគាត់ និង​រឹបអូស​ឈើ​អស់​តែម្តង​។​

​ពលរដ្ឋ​បានបញ្ជាក់​ថា ដោយឡែក​កម្លាំង​ដែល​ស្ពាយ​ឈើ​គ្រញូង​លក់​ឱ្យឈ្មោះ ដុះ គឺ​ពុំ​មាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​នោះ​ឡើយ​។ ប៉ុន្តែ​ទីតាំង​ស្តុក​ឈើ​គ្រញូង របស់​ឈ្មួញ​ឈើ​គ្រញូង​របស់​ឈ្មោះ ដុះ ជាន្ត្រី​យោធា​នៅ​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៤២​នៅ​ជិត​នោះ​ចំងាយ​ប្រមាណ​ជា ៣០០​ម៉ែត្រ មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​បង្ក្រាប​រឹបអូស​យក​ទេ ៕

 

Filed in: ខេត្ត​ឧត្តរមានជ័យ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.