មន្ត្រី​បរិស្ថាន​រង​ការ​ចោទថា​៖​យក​លុយ​ឡាន​ដឹកឈើ​ហើយ ដេញ​បាញ់​ស្លាប់​មួយ​របួស​មួយ​នៅ​ស្រុក​កែវ សីមា​

មណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ដែល​រត់គេច​ពី​ការដេញ​បាញ់​ពី​មន្ត្រី​បរិស្ថាន​បាន​ជ្រុល​បុក​និង​រថយន្ត​សមត្តកិច្ច​បណ្ដាលឲ្យ​មាន​មនុស្ស​ម្នាក់​នឹង​របួស​ម្នាក់​កាលពី​វេលា​ម៉ោង​០០​និង​៥០​នាទី​ចូល​ថ្ងៃទី​១៧​ធ្នូ​ចំណុច​ផ្លូវបំបែក​មុខ​ផ្ទះ​យាយ​ឡូ ស្ថិតក្នុង​ភូមិ​ឡា​បា​ខេ ឃុំ​ស្រែ​ខ្ទុម​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​។​ជន​ដែល​ជា​មន្ត្រី​បរិស្ថាន​ដែល​ដេញ​បាញ់​ឡាន​ដឺ​ក​ឈើ​ប្រណីត​បង្ក​ឲ្យស្លាប់​អ្នកបើកបរ​មាន​ឈ្មោះណា​ក់​។​

​លោក ស៊ុន ប៊ុនធឿន អធិកា​ស្រុក​កែវ​សីមា​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ ឈាន​ដល់​កា​ស្លាប់​មនុស្ស​ម្នាក់​នឹង​របួស​ម្នាក់​នេះ​គឺ បណ្ដាលមកពី រថយន្ដ​របស់​មន្ត្រី​បរិស្ថាន​បាន​បើក​ប្រដេញ​ហើយ បើក​រថយន្ត​របស់​ខ្លួន​ទៅ​ពាំង​ពីមុខ​រថយន្ដ​ដឹកឈើ​ទើប​ធ្វើ អោយ​តៃកុង​ឡាន​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បាន​ជ្រុល​បុក​ពេញ​ទំហឹង ទៅលើ​រថយន្ត លោក ណាក់​តែម្ដង​។​ភ្លាមៗ​នោះ​ដែរ​ឈើ​ដែល​ផ្ទុក​ពេញ​រថយន្ត​បាន​រុញ​បុក​ផ្ទុប មកលើ​តៃកុង​ឡាន​និង​ព្រូ​បណ្ដាលអោយ​គៀប​ជាប់​ក្នុង​ឡាន​ក៍​បណ្ដាលអោយ​ស្លាប់​ព្រូ​ម្នាក់​និង​តៃកុង​ឡាន​រងរបួស​ធ្ងន់​។​

​លោក​អធិកា​ស្រុក​កែវ​សីមា​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​០១​ជនរងគ្រោះ​ឈ្មោះ ញាញ់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ខ្មែរ​(​តៃកុង​ឡាន​)​របួសធ្ងន់ ០២ ឈ្មោះ ប្រុស ភេទ​ប្រស​អាយុ​២០​ឆ្នាំ​ខ្មែរ​(​ស្លាប់​) ។ ជនរងគ្រោះ​ទាំ ​ជា​អ្នកស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ស្រុក​កែវ​សីមា​ចំណែក​រថយន្ដ​រួមទាំង​ឈើ​ជា​វត្ថុតាង​ទាំងអស់​ត្រូវ​បាន​សមត្តកិច្ច​អូស​យក​មក​រក្សាទុក​នៅ​អធិកា​ស្រុក​កែវ​សីមា​សិន​ដើម្បី​បន្ត​តាម​ចាប់​ជន​បង្ក​មក​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ករណី​នេះ​បើ​តាម​អ្នករកស៊ី​ដឺ​ក​ឈើ​ប្រណីត​បានឲ្យដឹងថា​គ្រប់​ឡាន​ដឹក​ឈើ​សុទ្ធតែ​បាន​បង់លុយ​ឲ្យ​ស​មត្ត​កិច្ច​ទាំងអស់​តែ​មិនដឹងថា​តើ​ឡាន​ឈ្មោះ​ប្រុស​បង់​ឬ​អត់​នោះ​ទេ​បានជា​មាន​មន្ត្រី​បរិ ស្ថាន​ដេញ​បាញ់ចឹង​នោះ​? ៕

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!