​ចាប់បាន​តែ​១​យប់ ព្រះឥន្ទ្រ​អន្តរាគមន៍​ដោះលែង​វិញ ស្រុក​ខ្មែ​កុំ​ចេះតែ​ហ៊ាន​ជាមួយ​ឡាន​ដឹក​ឈើ​របស់​ឧកញ៉ា ទ្រី ភាព​

កំពង់ឆ្នាំង​៖ ស្រុក​ខ្មែរ​គេ​ថា​(​វាយ​ឆ្កែ​ឱ្យមើល​ម្ចាស់​) ពី​ណា​ ក៏​ដឹង​ដែរ រថយន្ត​ដឹក​ជញ្ជូន​ឈើ​លើស​ច្បាប់ ប្រើ​អាជ្ញាប័ណ្ណ​លោក​ឧកញ៉ា ទ្រី ភាព ដែល​លោក ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ត​ចាប់​បាន​កាលពី​វេលា​ម៉ោង​១២​និង​១៨​នាទី​យប់​ថ្ងៃទី​១៥​ធ្នូ​២០១៦​នៅ​ចំណុច​សាលា​ផ្លូវ​វាយ​ម្ដំ​ផ្លូវ​ចូលប្រលាន​យន្តហោះ កំពង់ឆ្នាំង​ត្រូវ​បាន​ដោះលែង​វិញ​ហើយ​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ ។​

​ការដោះលែង​ឡាន​ដឹកឈើ​ល្មើសច្បាប់​មួយ​នេះ​ត្រូវបាន​គេ​សង្ស័យ​ថា​ដោយសារ​ឥទ្ធីពល​ដុល្លារ​និងឧ​កញ៉ា​ទ្រី​ភាព​បើទោះបី​កន្លងមក​គេ​បាន​ដឹងថា​លោក​ឧ​កញ្ញ៉ា​ទ្រី​ភាព​បានប្រកាសថា​ក្រុមហ៊ុន​របស់​លោក​បាន​បញ្ឈប់​ការធ្វើ​អាជីវក​ម្ម​ព្រៃឈើ​នៅ​ខេត្ត​ពោធិ៍សាត់​តាំងពី​ឆ្នាំ​២០១០​ដោយសារ​ក្រុមហ៊ុន​របស់​លោក​ផុត​សុពលភាព​អាជ្ញាប័ណ​ក៏ដោយ​។​សូម​បញ្ជាក់​ដែរ​ថា​៖​ការដោះលែង​ដោយ​គេ​សំអាងថា​មានច្បាប់​អនុញ្ញាត​តែ​ច្បាប់​ច្បាប់​អនុញ្ញាត​ឱ្យ​ដឹក​ត្រឹមតែ​១៧​ម៉ែត្រ​គីប​ប៉ុណ្ណោះ​ផ្ទុយទៅវិញ​ឡាន​មួយ​នេះ​ផ្ទុក​លើស​ដល់​ជាង​៣០​ម៉ែត្រគូប​ឯ​ណុះ ៕
​សហភា​តរៈ​

 

Filed in: ខេត្តកំពង់ឆ្នាំង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.