​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ម្នាក់​ទៀត​ហើយ ! ( ឈ្មោះ ទី​ត្រពាំង​ជ​ង​)​ដឹក​ជញ្ជួន​ឈើ​មិន​ញញើត​មន្ត្រី​ស្ថាប័ន​ណា ! អះអាង ថា ! ឈើ​មាន​ច្បាប់​

​ខេត្ត​ពោធិសាត់​៖  ឈ្មួញ​ដឹក​ជញ្ជួន​ឈើជើង​ខ្លាំង​ដែល​ទើប តែ​លេចមុខ !​បានធ្វើ​សកម្មភាព ដឹក ជញ្ជួន​ឆ្លងកាត់ ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ជាច្រើន​កន្លែង​និង​មន្ត្រី​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន  ទៀត​ដោយ​អះអាងថា ! ឈើ​មាន​ច្បាប់ ។​

​ប្រភព​បាន​និយាយថា ឈើ​ដែល​ឈ្មោះ  (​ទី​ត្រពាំង​ជ​ង​) បាន​ដឹក​ជញ្ជួន​ចេញពី ខេត្តពោធិសាត់​យកមក​ចែកចាយ  តាម​ដេប៉ូ​ក្នុង​ខេត្ត​ពោធិសាត់ និង​ខេត្ត​កំពង់ឆ្នាំង​! ភាគច្រើន​ប្រមូល​ទិញ ពី​ប្រជាពលរដ្ឋ​ផង និង​កាត់ PC ពី​ក្រុមហ៊ុន​ផង ។
​ឈ្មួញ​ឈើ ឈ្មោះ (​ទី​ត្រពាំង​ជ​ង​)​បាន​និយាយ​អះអាងថា ការដឹក​ជញ្ជួន​ឈើ​របស់​គេ ! ឆ្លងកាត់ ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ! ឬ​ស្ថាប័ន​ពាក់ព័ន្ធ​បាន រលូន ដោយសារ​ឈើ​របស់​លោក មានច្បាប់ !​បាន​បង់ពន្ធ​រួចរាល់​អស់​ទៅហើយ ។​កាលពី​កន្លងមក​ថ្មីៗ​នេះ !​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​និយាយ​ប្រាប់ កាសែត​«​ចលនា​សង្គម​» ថា រាល់​ការដឹក​ជញ្ជួន របស់ ឈ្មោះ​(​ទី​ត្រពាំង​ជ​ង​) ខាងលើ​គឺ​មាន​ច្បាប់​ត្រឹមត្រូវ !​ដោយ​តម្រូវ​ទៅតាម​ម្ចាស់ ដេប៉ូ និ​មួយៗ​នៅក្នុង​ខេត្ត​ពោធិសាត់​និង​ខេត្ត​កំពង់ឆ្នាំង កម្មង់​ទិញ​។​មហាជន​បាន​និយាយ​រិះគន់ថា ក្នុង PC មួយ ដែល​ក្រុមហ៊ុន​កាត់ ចេញ​ឲ្យ​ឈ្មូញ​ដឹកជញ្ជួន ឈើ កន្លង​មក​សម្រាប់តែ មួយ​ជើង ! ប៉ុន្តែ ឥឡូវ PC មួយ​ឈ្មួញ​ឈើ​អាច​ដឹក​ជញ្ជួន​បានជាង​១០ ជើង ឯណោះ សកម្មភាព នេះ ប្រហែល​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ មិន​ជ្រាប​ទេ​មើលទៅ ! ឫ​មួយ​ពួកគេ ត្រូវរ៉ូវ​គ្នា​ធ្វើជា មិនដឹង យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​រៀងៗ​ខ្លូន ៕

 

Filed in: ខេត្តពោធិសាត់, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.