​បទល្មើស​នេសាទ​ខុសច្បាប់​កើតមាន​នៅក្នុង​ស្រុក​កំពង់ស្វាយ​និង​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​យ៉ាង​អនាធិបតេយ្យ​

​ខេត្ត​កំពង់ធំ​ ៖ ប្រជាពលរដ្ឋ  រាយការណ៍​ថា​មេ​ឈ្មួញ​ដ៏​ល្បី ឈ្មោះ សេង ហ៊ុង ត្រូវបាន​គេ​រាយការណ៍​ថា ជា​កូនធម៌ របស់លោក ណៅ ធួ​ក ជំនាញ  ខាង​ប្រព្រឹត្ត​បទល្មើស​នេសាទ គ្រប់​ប្រភេទ​គ្រប់​រដូវ​កាល​នៅ ក្នុង​ឃុំ​ពាម​បាង  ស្រុក​ស្ទោង   និង​ឃុំ​ផាត់​សណ្តាយ ស្រុក  កំពង់ស្វាយ  ។​

​ប្រជា​នេសាទ​បាន​ឱ្យដឹង ថា​មាន​មេ​ឈ្មួញ​ជនជាតិ​យួន  ម្នាក់ គឺជា​អ្នក​រត់​ការប្រមូល  លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យកទៅ​ជូន មន្ត្រីរដ្ឋបាល​ជលផល​ទើប​អ្វីៗ អាច ប្រព្រឹត្ត​ដោយ​រលូន​។​

​តាម​ការអះអាង​របស់  ប្រជា​នេសាទ​ក្នុងស្រុក​ទាំង​២ ខាងលើ  បានឱ្យដឹង​ទៀត​ថា   ជនជាតិ​យួន​ឈ្មោះ សេង ហុង  គឺជា​អ្នក​កាង​បទល្មើស​នេសាទ   ហើយ​ប្រមូល​លុយ​ពី​ក្រុម​ជន ល្មើស​ឱ្យ​មន្ត្រីរដ្ឋបាល​ជលផល  ក្នុង​មួយ​លើកៗ​មិនតិច​ជាង ២០​ម៉ឺន​ដុល្លារ​នោះទេ ។​

​មាន​ការសង្ស័យថា មេ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ  លោក ប៉ែន វណ្ណា​រិទ្ធ និង​អគ្គ នាយក​រដ្ឋបាល​ជលផល លោក អេង ជា​សាន ជា​អ្នក ទទួល​ផលប្រយោជន៍​ច្រើន ជាងគេ ទាក់ទង​ទៅនឹង​បទ  ល្មើស​នេសាទ​ប្រើ​ឧបករណ៍ ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេ សាប នៃ​ស្រុក​កំពង់ស្វាយ​និង  ស្រុក​ស្ទោង​ពិសេស​ឧបករណ៍ ឆ្នុក​ប្រើ​ភ្លើង​ពណ៌ ។​

​ប្រភព​ពី​ប្រជា​នេសាទ​រស់  នៅ​តំបន់​បឹង​ទន្លេសាប​នៅ  ស្រុក​កំពង់ស្វាយ និង​ស្រុក ស្ទោង ខេត្ត​កំពង់ធំ​បាន​ឱ្យដឹង  ថា បច្ចុប្បន្ន​បទល្មើស​នេសាទ ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង  មូលដ្ឋាន​របស់​ពួកគាត់​នៅតែ កើតឡើង​យ៉ាង​អនាធិបតេយ្យ  ហើយ​មន្ត្រី​រដ្ឋបាល​ជល​ផល គ្រប់​លំដាប់​ថ្នាក់​មិន​ចាត់​វិធាន ការបង្ក្រាប​នោះទេ ។​

​សេចក្តីរាយការណ៍​ខ្លះ បានឱ្យដឹងថា​មន្ត្រីរដ្ឋបាល​ជល ផល​ស្រុក​ស្ទោង ស្រុក​កំពង់ស្វាយ និង​មេ​រដ្ឋបាល​ជលផល ខេត្ត​កំពង់ធំ ទទួល​លុយ​ពី​ក្រុម  ជនល្មើស​ទើប​បណ្តោយឱ្យ ក្រុម​ជនល្មើស​ដែល​ជា​ជន ជាតិ​យួន​ប្រើ​ឧបករណ៍​ខុស ច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប យ៉ាង​មហន្តរាយ ។​

​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ឃុំ​ពាម​បា​ង ស្រុក​ស្ទោង   និង​ឃុំ​ផាត់​សណ្តាយ ស្រុក កំពង់ស្វាយ​បាន​ឱ្យដឹង​ថា ក្នុង រដូវ​ភ្ជុំបិណ្ឌ កាលពី​ខែ​តុលា  រហូតដល់​ពាក់កណ្តាល​ខែវិច្ឆិកា  ឆ្នាំ​២០១៦ គឺ​ជនជាតិ​យួន ឈ្មោះ សេង ហុង ហៅ​អា​ហុង  ក្បាល​ដែក​ប្រមូល​លុយ​ពី​ក្រុម  អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ មិន​ក្រោម ០៤ លាន​រៀល ឬ  ប្រហាក់ប្រហែល ១២​ម៉ឺន ដុល្លារ​នោះ​ទេ ។ ដោយសារ  តែ​មាន​មេខ្យល់​សម្រាប់​ប្រមូល  លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុស​ច្បាប់​បែបនេះ ហើយ​ទើប​បទល្មើស​នេសាទ  ប្រើ​ឧបករណ៍​ឆ្នុក​នៅ​តំបន់ បាឡ​ត ពាម​បាង ពាម​កង ម៉ី  បាវើ​យ ដូន​ស្តើង ក្នុង​ឃុំ​ពាម  បាង​រាលដាល​កាន់តែខ្លាំង ឡើងៗ ។ ចំណែក​នៅ​ឃុំ ផាត់​សណ្តាយ ចាប់ពី​ចំណុច កន្លុក​បាយក្អែក ព្រែក​ក្រ​សោម  តំបន់​កដប ក្បាលកោះ​តាប  ខ្វែង​ក្របី​ក៏​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល កាន់តែ​ខ្លាំង​ដែរ​។

​ដូច្នេះ​លោក វេង សាខុន   រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា  ប្រមាញ់​និង​នេសាទ គួរ​ចាត់  វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស នេសាទ​ក្នុង​ខេត្តកំពង់ធំ​ជា បន្ទាន់ ៕

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.