​នគរបាល​ចាប់​Police​ក្លែង​កាយ​…​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​អ្នកកាសែត​ជាតិ​សែន​ជ័យ​និង​បក្ខពួក​ម្នាក់​ទៀត​ពី​បទ​ជំរិត​ទារ​ប្រាក់​និង​ក្លែង​ឯ​សណ្ឋាន​នគរបាលជាតិ​

ខេត្ត​កណ្តាល ៖ សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​អ្នក​យក​ព័ត៌មាន​ឲ្យ​អង្គភាព​សារព័ត៌មាន​ជាតិ​សែន​ជ័យ​ម្នាក់ និង​បក្ខពួក​ម្នាក់​ទៀត​ពីបទ “​ពី​បទ​ជំរិត​ទារប្រាក់ និង​ក្លែង​ឯកសណ្ឋាន​នគរបាល​ជាតិ​” ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាមច្បាប់ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​នេះ​យក​ឯកសណ្ឋាន​នគរបាល​ជាតិ​ស្លៀកពាក់ ទៅ​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ការដ្ឋាន​សំណង់​សួន​កំសាន្ត​មួយកន្លែង កាលពី​វេលា​ម៉ោង​០៨ និ​៣០​នាទី ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ការដ្ឋាន​សំណង់​សួន​កំសាន្ត ស្ថិតក្នុង​ភូមិ​គម្ពោធ​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។​

​លោក​វរសេនីយ៍ទោ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឈ្មោះ ណុប ប៊ុន​ធី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​អ្នក​យក​ព័ត័មាន​ឲ្យ​អង្គភាព ជាតិ​សែន​ជ័យ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្លើក ឃុំ​ពើក ស្រុក​អង្គស្នួល ម្នាក់ទៀត​ឈ្មោះ មឿន សុផល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួ​កជេរ​ដី មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ក្រូច ឃុំ​រការ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។

​ចំណែកឯ​ដើមបណ្តឹង​ឈ្មោះ ទឺ លី​ហ៊ុយ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​អ្នកបកប្រែ (​តំណាង​ម្ចាស់​ការដ្ឋាន​សំណង់​សួន​កំសាន្ត​) មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៨០BE០ ផ្លូវ​១៤១ ភូមិ​៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​លោក មាន សំណាង បាន​បន្តថា ក្នុង​ប្រតិ​ប​ត្ត​ការបង្ក្រាប​ចាប់​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​៖ ឯកសណ្ឋាន​នគរបាល​ជាតិ (​ឯកសណ្ឋាន​ការងារ​ពាក់​ស័ក្តិ​៣ )០១​សម្រាប់ ,​វិទ្យុទាក់ទង (​អាយ​ឌី​)​ចំនួន​០២​គ្រឿង ,​នាមប័ណ្ណ​ឈ្មោះ មឿន សុផល (​អង្គភាព​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ការិយាល័យ​ទី​II ក្រសួងមហាផ្ទៃ​)​ចំនួន​០១​ដុំ ,​ខ្នោះ​០១ និង​ស្រោម​០១ ,​ស្រោមដៃព៌​ណស​០១​គូរ ,​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ,​ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក​សាំ​ស៊ុង​ណូត (​លេខ​ទូរស័ព្ទ​015880 726)-​ប័ណ្ណ​ព័ត៌មាន​ចំនួន​០២(​ឈ្មោះ ណុប ប៊ុន​ធី​ម​) និង​មួក​ប៉ា​រ៉េ​០១ ពណ៌​ខ្មៅ​មាន​អក្សរ​POLICE ។​

​លោក​អធិការ​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​០២​នាក់​បាន​ស្លៀកពាក់​បន្លំ​ខ្លួន​ជា​នគរបាលជាតិ ជិះ​ម៉ូតូ​ទៅ​ការដ្ឋាន​សំណង់​របស់​ជនរងគ្រោះ សុំ​ធ្វើ​ការត្រួតពិនិត្យ​សំណុំ​បែបបទ​និង​ច្បាប់​នានា ដោយ​តាំងខ្លួន​ជា​នគរបាល​អង្គភាព​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ក្រសួងមហាផ្ទៃ ។ ប៉ុន្តែ​មិន​បាន​ជួប​ជាមួយ​ជនរងគ្រោះ​នោះ​ទេ ក្រុម​ជនសង្ស័យ​ក៏​បាន​ទុក​នាមប័ណ្ណ​ដែល​លេខ​ទូរស័ព្ទ​0154597773​ផ្ញើរ​ឱ្យ​ជនរងគ្រោះ ។​

​លុះ​ស្អែក​ឡើង​ថ្ងៃទី​០៦ ខែ​/​ឆ្នាំ​ដដែល ជនរងគ្រោះ​តេ​ទូរស័ព្ទ​ទៅ​ជនល្មើស ពេល​នោះ​ជនល្មើស​បាន​ជំរិត​ទារលុយ​ពី​ជនរងគ្រោះ​ចំនួន​៣០០​ដុល្លា  តែ​ជនរងគ្រោះ​ប្រាប់​ថា​គ្មាន​លុយ​ទេ សុំ​ឲ្យ​ត្រឹម​៥០​ដុល្លា ហើយ​ជនល្មើស​ក៏​ព្រម​ទទួលយក ។

​រហូតដល់​ព្រឹក​ថ្ងៃទី​០៨ ខែ​/​ឆ្នាំ​ដដែល​ទើប​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ការដ្ឋាន​ជនរងគ្រោះ​ដើម្បី​យកលុយ តែ​ពេល​ទៅដល់​ជនរងគ្រោះ​មិន​បាន​ឲ្យ​លុយ​ទៅ​ជនសង្ស័យ​នោះទេ ពោល​គឺ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ឲ្យជួយ​អន្តរាគមន៍​ចាប់​ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​លោក មាន សំណាង បាន​បញ្ជាក់ទៀតថា កន្លង​មក​សង្ស័យ​ទាំង​០២​នាក់​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ក្លែងបន្លំ​ជា​នគរបាលជាតិ ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​អស់​ជាច្រើន​នាក់​រួចមកហើយ សកម្មភាព​នេះ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ,​ខេត្ត​កំពង់ស្ពឺ ,​ខេត្ត​ព្រះសីហនុ និង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល  ។ សកម្មភាព​នៅ​ស្រុក​អង្គស្នួល​ធ្វើ​បាន​សម្រេច​មួយ​ដង ជំរិត​ទារលុយ​ពី​អ្នក​កត់​កន្ទុយលេខ​នៅ​ផ្សារ​ថ្នល់ទទឹង​បាន​ចំនួន​៥​ដុល្លា លើក​ទី​២​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​យើង​ចាប់ខ្លួន​តែម្តង​។​

 

IMG-20161209-WA0017 IMG-20161209-WA0018

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.