​លោក​តឿ មន្ត្រី​យោធា​កងពលធំ​អន្តរាគមន៍​លេខ​២ ដឹកឈើ​ក្រញូង​លោត​ឆត្រ​ឆ្លងកាត់​សមត្ថកិច្ច​កំពង់ធំ ថ្ងៃ​ហេង​មាន​ច្រើន​ជាង​ស៊យ​!

​កំពង់ធំ ៖ ជា​យូរណាស់​មកហើយ​ដែល​ឈ្មួញ​ឈើ​ក្រញូង​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ តឿ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់វែង ឆ្លងកាត់​ខេត្ត​សៀមរាប​យកទៅលក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​យ៉ាង​សកម្ម​បំផុត បាន​ធ្វើឲ្យ​ជំនួញ​ឈើ​របស់​គេ​កាក់កប​យ៉ាងខ្លាំង​។​

​គេ​មិនដឹងថា​លោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២ (​នៅ​ជើងភ្នំ​គូលែន ខេត្តសៀមរាប​) បានដឹង​ពី​សកម្មភាព​របស់​កូនចៅ​របស់​ខ្លួន​រកស៊ី​បទល្មើស​ព្រៃឈើ ឬ​យ៉ាងណា​នោះទេ​?​។ ប៉ុន្តែ សកម្មភាព​កូនចៅ​រប​ស់មេ​កងពល​រូបនោះ​បាន​ប្រកប​មុខរបរ​ដឹកឈើ​ក្រញូង​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ ៕

 

IMG-20161125-WA0081 IMG-20161125-WA0082

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!