​កាមរី​ឆ្លាម​មួយ​គ្រឿង​ដឹក​ឈើ​ក្រញូង​លោត​ឆ័ត​ត្រូវបាន​ជាប់អន្ទាក់​សមត្ថ​កិច្ច​ស្រុក​បារាយណ៍​

​កំពង់ធំ ៖ នៅ​រសៀល​វេលា​ម៉ោង​2​និង​25​នាទី​ថ្ងៃ​ទី​25​ខែវិច្ឆិការ​ឆ្នាំ​2016​កម្លាំង​អាវុធហត្ថ​ស្រុក​បារាយណ៍​ ​សហ​:​ការណ៍​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បារាយណ៍​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ធ្វើការ​ ​ស្ទាក់​ចាប់​រថយន្ត​កាម​រី​ឆ្លាម​ពណ៍​ស្ករ​សេរី​97​ផ្លាកលេខ​ភ្នំពេញ 2R 5303​ដឹកឈើ​ក្រញូង​នៅ​ចំណុច​ផ្សារ​កំពង់ថ្ម​ ​ស្ថិតនៅ​ភូមិ​ត្រស់​ឃុំ​បល្ល័ង្គ​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ ។​

​លោក ឃុន ប៊ុនហ៊ួរ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បារាយណ៍​បាន​អោយដឹងថា មុននឹង​ធ្វើ​ការចាប់រ​ថ​យន្តកាមរី​ឆ្លាម​ដឹកឈើ​ក្រញូង​នេះ លោក​បាន​អោយ​កម្លាំង​ក្រោម​ឱវាទ​របស់​លោក​ធ្វើកា​រសើប​អង្កេត រហូត​ដល់​រសៀល​ថ្ងៃ​នេះ ឈ្មួញ​ដឹក​ឈើ​ក្រញូង​ ​បាន​ឆ្លងកាត់​ទឹកដី​លោក​មែន កម្លាំង​របស់​លោក​បាន​ដេញ​ប្រផិត​ប្រភីង ទៅ​ដល់​ភូមិ​តា​ប្រុក​ព្រំប្រទល់​ខេត្ត​ ​កំពង់ចាម តៃកុង​រថយន្ត​ដឹកឈើ​ក្រញូង​បត់​រថយន្ត​ត្រឡប់​មក​ក្រោយ​វិញ ។ លុះដល់​ចំណុច​ផ្សារ ​កំពង់ថ្មរ​តៃកុង​ឡាន​ទំនង​បើក​រត់​មិន​រួច​ក៍​ចុះ​រត់​ចូល​ផ្សារ​បាត់​ស្រ​ម៉ោល​ចំណែក​រថយន្ត​ដឹកឈើ​ក្រញូង​ ​យក​ទៅ​រក្សារ​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ឈើ​ក្រញូង​ដែល​ចាប់បាន​ចំនួន​130​ដុំ​ស្មើ​330 គីឡូក្រាម ៕

 

IMG-20161125-WA0075 IMG-20161125-WA0076 IMG-20161125-WA0071 IMG-20161125-WA0073

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!