​បើក​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ដែល​ទើប​ប្រឡង​ជាប់​នៅ​ខេត្ត​ស្វាយរៀង​

ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​សាលប្រជុំ​សាលាខេត្ត ឯកឧត្ដម សំ ប៊ុ​ណ្ណារិន អភិបាល​ស្ដីទី នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ចំនួន ១៧​រូប ស្រី ៣​រូប ដែល​ទើប​ប្រឡង​ជាប់ ហើយ​នឹង​ត្រូវ​ចូល​ទៅ​បម្រើ​ការងារ​នៅតាម​បណ្ដា​ស្រុក​គោលដៅ នៃ​ខេត្ត​ស្វាយរៀង នាពេលខាងមុខ ។

​ក្នុងឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ត​ស្ដីទី បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​មន្ត្រី​ក្របខ័ណ្ឌ​ដែល​ទើប​ប្រឡង​ជាប់​ទាំងអស់ និង​បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​ឯកឧត្ដម​អភិបាលខេត្ត ដល់​ក្មួយៗ​ដែល​ជា​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី ត្រូវ​ខិតខំ​បំពេញ​ការងារ​ទៅ​តាម​តួនាទី ភារកិច្ច និង​ការចាត់​តាំងរបស់​ប្រធាន​អង្គភាព ឲ្យបាន​ល្អ​ប្រសើរ​ទៅតាម​សមត្ថភាព និង​លទ្ធភាព​របស់​ខ្លួន ប្រកាន់ខ្ជាប់​នូវ​ឥរិយាបថ​ទាំង​៤ របស់​មន្ត្រីរាជការ គឺ​ឆន្ទៈ​ម្ចាស់ការ ភក្ដីភាព មនសិកា​វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ ធ្វើយ៉ាងណា​ចូលរួមចំណែក​ផ្ដល់​សេវា​សាធារណៈ ជា​ពិសេស​សេវា​តម្រូវការ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ឆាប់រហ័ស និង​ទាន់​ពេលវេលា ដើម្បី​ជំរុញ​ការអនុវត្ត​ការកែទម្រង់រដ្ឋបាល​សាធារណៈ សំដៅ​ឲ្យ​រដ្ឋបាល​សាធារណៈ​កាន់តែ​មាន​ភាព​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ជំនឿ​ទុកចិត្ត និង​អភិវឌ្ឍន៍​ស្ថាប័ន និង​ស្រុក​ដែល​ខ្លួន​ត្រូវ​ទៅ​បម្រើ​ការងារ​ឲ្យមាន​ការរីកចម្រើន និង​ការអភិវឌ្ឍ ព្រោះ​ក្មួយៗ​ទាំងអស់​គឺជា​ធនធាន​មនុស្ស​ដ៏​សំខាន់​ប្រកបដោយ​សក្ដានុពល ដែល​បាន​ឆ្លងកាត់​នូវ​ការប្រឡងប្រជែង​ដ៏​តឹងតែង ក្នុងចំណោម​បេក្ខជន​រាប់ពាន់នាក់ ។​

​សូមបញ្ជាក់​ថា មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ដែល​ទើប​ប្រឡង​ជាប់ រួមមាន មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ៥​រូប ក្រម​ការ ៤​រូប និង​លេខាធិការ​រដ្ឋបាល ៨​រូប និង​ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ស្រុក​ស្វាយជ្រំ ៤​រូប (​ជាន់ខ្ពស់ ១ ក្រម​ការ ១ លេខា ២) ស្រុក​រមាស​ហែក ៣​រូប (​ជាន់ខ្ពស់ ១ ក្រម​ការ ១ លេខា ១) ស្រុក​រំដួល ៤​រូប (​ជាន់ខ្ពស់ ១ ក្រម​ការ ១ លេខា ២) ស្រុក​ចន្ទ្រា ២​រូប (​ជាន់ខ្ពស់ ១ លេខា ១) ស្រុក​កំពង់រោទិ៍ ៣​រូប (​ជាន់ខ្ពស់ ១ ក្រម​ការ ១ លេខា ១) និង​ស្រុក​ស្វាយទាប ១​រូប (​លេខា​) ៕

 

IMG-20161125-WA0088 IMG-20161125-WA0089

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!