ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាល និង ឯកឧត្តម ជៀ​វ តា​យ អភិបាលរង ចុះចែក អំណោយ ប្រជាពលរដ្ឋ រងគ្រោះ ដោយភ្លើងឆេះផ្ទះ

ថ្ងៃទី​២២ វិច្ឆិកា ២០១៦ ម៉ោង​៩:០​នាទី កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ផ្នែក​សណ្តាប់ធ្នាប់ ស្រុក​ពញាឮ​បាន សហការ​ការពារ សុវត្ថិភាព និង​រក្សា​សណ្តាប់ធ្នាប់ ជូន ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កា​ក​បាទ​ក្រហម​ខេត្ត​កណ្តាល ឯកឧត្តម ជៀ​វ តា​យ អភិបាលរង នៃ​គណ​:​អភិបាលខេត្ត ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្តកណ្តាល​អញ្ជើញ​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចែក​អំណោយ ផ្តល់​ជូន​គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​:០៧​គ្រួសារ នៅ​សហគមន៍​បូរី​កីឡា ភូមិ​ស្រ​:​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​កើតហេតុ​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៦​។​

​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី រួមមាន ១-​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ២-​លោក តុង ស៊ីវ​មី អភិបាល នៃ​គណ​:​អភិបាល​ស្រុក​ពញាឮ ៣-​លោក អោក ស្រ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក ៤-​លោកស្រី ហង្ស ចន្ថា អភិបាលរង នៃ​គណ​:​អភិបាល​ស្រុក​ពញាឮ ៥-​លោក លោកស្រី​ក្រុមការងារ​សាខា​កា​តក​បាទ​ក្រហម​ខេត្ត​កណ្តាល ៦-​លោក​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ផ្សារ​ដែក​
៧-​លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេ​ស្រុក ៨-​អធិការរង ,​មេបញ្ជាការ​សឹក​រង​ស្រុក និង​មេបញ្ជាការ​អាវុធហត្ថ​ស្រុក ៩-​លោក លោកស្រី​មេភូមិ និង​គ្រួសារ​រងគ្រោះ​ដោយ​អគ្គីភ័យ​ចំនួន​:៧​គ្រួសារ​។​

​អំណោយ​រួមមាន ប្រាក់​:៥០០,០០០៛,​អង្ករ​:៥០kg,​មី​១​កេះ​ត្រី ខ​:១​យួរ ទឹកបរិសុទ្ធ​: ១​កេស ស្កស​: ០,៥០​គ​ក ទឹកដោះគោ ២ កំប៉ុង ទឹកត្រី ១ យួរ ទឹក​សៀវ​អ៊ីវ ១ យួរ ទឹកក្រូច ១ កេស អំបិល ១​គ​ក កៅស៊ូ​តង់ ១ មុង​ភួយ កន្ទេល ខ្នើយ និង​សម្ភារ​:​ផ្ទះបាយ ១៥​មុខ ៕

 

IMG-20161123-WA0110 IMG-20161123-WA0111 IMG-20161123-WA0112

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.