ព្រៃវែង ៖ នៅព្រឹកថ្ងៃទី ២៣ វិច្ឆិកា ២០១៦ នៅចំណុចភូមិថ្កូវ ឃុំ ដំរីពួន ស្រុក ស្វាយអន្ទរ កងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ រួមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ និងប្រជាការពារ បានចុះក្តាប់សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ រួមនិង ការសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោយបាននាំយក អង្ករ, ទឹកស៊ីអ៊ីវ, ប៊ីចេង និងថវិកាមួយចំនួន ទៅចែកជូនបងប្អូនដល់ខ្នងផ្ទះចំនួន 8 គ្រួសារ នៅ ភូមិថ្កូវ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ស្វាយអន្ទរ និងស្រុក កញ្ច្រៀច ។
ប្រជាពលរដ្ឋទាំង8គ្រួសារ បានផ្លែងអំណរអគុណដល់ អធិការ អ៊ុង ផាន និងកងកម្លាំងទាំងអស់ ព្រមទាំង ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរទាំងមូលបាននាំគ្នានិយាយថា តាំងពីពេល លោក អ៊ុង ផាន មកកាន់ ដំណែង ជាអធិការ ស្រុកស្វាយអន្ទរនេះគឺធ្វើអោយពួកគាត់មានទំនុកទុកចិត្តយ៉ាងខ្លាំង ព្រោះថាមិនដែលមានចោរលួច នឹង ចោរប្លន់នោះឡើយ។ នេះហើយ ជាថ្នាក់ដឹកនាំល្អបំផុតសម្រាប់ប្រជាពលរដ្ឋដែរត្រូវការ ៕