សាលាដំបូង​ខេត្តកណ្តាល​បានបញ្ជាក់​ថា ព្រះរាជអាជ្ញា លោក លឹម សុគន្ថា សម្រេច​ដោះលែង​យុវជន ដែល​ជ្រុលដៃ​វាយ​បងប្រុស​ស្លាប់ ដើម្បី​សង្គ្រោះ​ជីវិត​ម្តាយ​

(​កណ្តាល​)៖ យុវជន​ដែល​ជ្រុលដៃ​វាយ បងប្រុស​បង្កើត​ខ្លួនឯង​ស្លាប់ ដោយសារ​ជួយ​រំដោះ​ម្តាយ​ពី​ដៃ​បងប្រុស កំពុង​ការកាប់​ប្រហារ​ម្តាយ ព្រោះ​ជំងឺ​សសៃប្រសាទ​ធ្វើទុក​ខ្លាំង​នោះ ត្រូវបាន​លោក លឹម សុគន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កណ្តាល សម្រេច​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​មិន​ធ្វើ​ការចោទប្រកាន់​នោះ​ទេ នៅ​ល្ងាច ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​លោក លឹម សុគន្ថា បានឲ្យដឹងថា យោង​មាត្រា​៣៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ការការពារ​ខ្លួន ជា​លក្ខណៈ​ចាំបាច់ បានន័យថា អ្នកណា​ក៏​ដោយ​មាន​សិទ្ធិ​ការពារ​ខ្លួន ពី​ការឈ្លានពាន​មួយ ដែល​មិន​ស្របច្បាប់ ដោយ​មិន​គិត​សមា​មាត​អាវុធ អាច​ការពារ​ខ្លួន​បាន ហើយ​បុគ្គល​ដែល​ស្លាប់ គឺ​គាត់​យក​កាំបិត​កាប់​ម្តាយ​របស់​គាត់ បើសិនជា​មិន​តបត​ទេ ម្តាយ​នឹង​ស្លាប់ ហើយ​ករណី​នេះ បើ​ម្តាយ​របួស បង​ស្លាប់ ប្អូន​ជាប់គុក​វា​ទុក្ខសោក​ណាស់​។​

​គួរបញ្ជាក់​ថា បុរស​មាន​ជំងឺ​សសៃប្រសាទ​ប្រចាំកាយ​៤​ឆ្នាំ​មកហើយ លុះ​ពេល​ជំងឺ​ធ្វើ​ទុក បាន​ទៅ​ទាញ​កាំបិត​បុ័ង​តោ មក​ក​ញ្ច្រាំ​កាប់​ម្តាយ បង្កើត​កំពុង​សំ​រាន​នៅលើ​គ្រែ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ប្អូនប្រុស​ឃើញ​ចូល​ទៅ​ជួយ​ម្តាយ យក​ដំបង​ទៅ​វាយ​បណ្តាល​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​នគរបាល​បានឲ្យដឹងថា បុរស​សសៃប្រសាទ​ឈ្មោះ ហួត ហេង អាយុ​៤៩ ឆ្នាំ និង​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ ឃី ញ៉ អាយុ​៦៦​ឆ្នាំ រីឯ​បុរស​ជា​ប្អូន​ឈ្មោះ ហ៊ួត សំ​តិច ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​៕
​ដោយ ហុក វិបុល​

 

IMG-20161122-WA0120 IMG-20161122-WA0121 IMG-20161122-WA0122 IMG-20161122-WA0123

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.