បទល្មើស​នេសាទ​ខុស​ច្បាប់​កើត​មាន​នៅ​ក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​យ៉ាង​អនាធិបតេយ្យ

ខេត្តកំពង់ធំ ៖ ប្រជាពល​រដ្ឋរាយការណ៍​​​ថាមេ​ឈ្មួញដ៏ល្បីឈ្មោះ សេង ហ៊ុង ត្រូវបានគេរាយការណ៍ថា ជាកូនធម៌របស់​  លោក ណៅ ធួក ជំនាញខាងប្រព្រឹត្តបទ​ល្មើសនេសាទគ្រប់ប្រភេទគ្រប់រដូវកា​​ល នៅក្នុង​ឃុំ​ពាម​បាង  ស្រុក​ស្ទោង  និង​ឃុំ​ផាត់​សណ្ដាយ  ស្រុក​កំពង់ស្វាយ  ។

ប្រជា​នេសាទ ​ បាន​ឲ្យ​ដឹងថា មាន​មេ​ឈ្មួញ​ជនជាតិ​យួន ​ម្នាក់​គឺជា​អ្នករត់​ការប្រមូល ​លុយ​ពី​ក្រុម​ជនល្មើស ​ប្រើ​ឧបករណ៍​ខុសច្បាប់    យកទៅ​ជូន​មន្ត្រីរដ្ឋបាល​ ជលផល​ទើប​អ្វីៗ​អាច ​ប្រព្រឹត្ត​ដោយ​រលូន​។

តាម​ការអះអាង​របស់​ប្រជា ​នេសាទ​ក្នុងស្រុក​ទាំង​២​ខាងលើ  បាន​ឲ្យ​ដឹង​ទៀតថា  ជនជាតិ​យួន​ឈ្មោះ  សេង ហុង គឺជា​អ្នកកាង​ បទល្មើស​ នេសាទ  ហើយ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល ក្នុង​មួយ​លើកៗ​មិនតិចជាង​២០​ម៉ឺន​ដុល្លារ​នោះទេ​។

មានការ​សង្ស័យថា មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ លោក ប៉ែន វណ្ណា​រិ​ទ្ធ និង​អគ្គនាយក​រដ្ឋបាល​ជល​ផល លោក អេង ជា​សាន ជា​ អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ ទាក់ទង​ទៅនឹង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប នៃ​ស្រុក​ កំពង់ស្វាយ និង​ស្រុក​ស្ទោង ជាពិសេស​ឧបករណ៍​ឆ្នុក​ប្រើ​ភ្លើងពណ៌​។

ប្រភពពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប នៅ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​គ្រប់​ លំដាប់ថ្នាក់​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​ស្ទោង ស្រុក​កំពង់ស្វាយ និង​មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ ទទួល​លុយ​ ពី​ក្រុម​ជនល្មើស​ទើប​បណ្ដោយ​ឲ្យ​ក្រុម​ជនល្មើស​ដែលជា​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​មហន្តរាយ​។

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ កាលពី​ ខែតុលា រហូតដល់​ពាក់កណ្ដាល​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦ គឺ​ជនជាតិ​យួន​ឈ្មោះ សេង ហុង ហៅ​អា​ហុង​ក្បាល​ដែក ប្រមូល​លុយ​ពី​ក្រុម​ អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​មិន​ក្រោម​៤​លាន​រៀល​ឬ​ប្រហាក់ប្រហែល​១២​ម៉ឺន​ដុល្លារ​នោះទេ​។ ដោយសារ​តែមាន​មេខ្យល់​សម្រាប់​ប្រមូល​ លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​បែបនេះហើយ ទើប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឆ្នុក​នៅ​តំបន់​បាឡត ពាម​បាង ពាម​កង​ ម៉ី បា​វើ​យ ដូន​ស្ដើង ក្នុង​ឃុំ​ពាម​បាង រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ចំណែក​នៅ​ឃុំ​ផាត់​សណ្ដាយ ចាប់ពី​ចំណុច​កន្លុក​បាយក្អែក ព្រែក​ក្រ​ សោម តំបន់​កដប ក្បាលកោះ​តាប ខ្វែង​ក្របី ក៏​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​កាន់តែខ្លាំង​ដែរ​។ ដូច្នេះ​លោក វេ​ង សាខុន  រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ធំ​ជាបន្ទាន់ ​៕

 

nt_vv_ec

nesat_1 (1)

Filed in: ខេត្តកំពង់ធំ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!