បើក​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​មន្ត្រី​ការពារ​ការិយាល័យ​បោះឆ្នោត​

​ខេត្ត​ព្រៃវែង​៖ នា​ព្រឹក​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​មន្ត្រី​ការពារ​ការិយាល័យ​បោះឆ្នោត​នៅតាម ភូមិ​.​ឃុំ​.​ស្រុក ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ និង ជា​ប្រធាន​អង្គប្រជុំ​។ មាន​វត្តមាន​ក្នុង​ពេល​នេះ​ដែរ លោក លោកស្រី​ស្នងការរង នាយ នាយរង​ការិយាល័យ មេបញ្ជាការ​វរៈ​ការពារ​វរៈ​ព្រំដែន ៦០៧ លោក​អធិការ អធិការរង ស្រុក​.​ក្រុង​ទាំង​១៣​។

​ក្នុងនោះដែរ ឧត្តមសេនីយ៍ ស្នងការ បានឲ្យ​គ្រប់​អធិការនគរបាល​ស្រុក​.​ក្រុង​ទាំង ១៣ រាយការណ៍​អំពី​ស្ថានភាព​កម្លាំង​ដែល ត្រូវការពារ តាម​ការិយាល័យ​បោះឆ្នោត​ធ្វើ​យ៉ាងណាឲ្យ​កម្លាំង​មាន​មុខ​ការពា​រ​បោះឆ្នោត នាពេលខាងមុខ ។​

​លោក​ឧត្តមសេនីយ៍ ស្នងការ​បាន​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ ៕

 

IMG-20161121-WA0098 IMG-20161121-WA0089 IMG-20161121-WA0094

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!