​ឈើប្រណិត​ឥឡូវ​ត្រូវបាន​គេ​នាំចេញ​ទៅ​វៀតណាម តាម​ច្រក​បុស្ស​មន ក្រោម​ក្រ​ខ្សែ​ភ្នែក​ចៅហ្វាយខេត្ត​ស្វាយរៀង​!

ស្វាយរៀង ៖ ព័ត៌មាន​ពី​សមត្ថកិច្ច និង​អ្នករកស៊ី​ឈើ​បានឱ្យដឹងថា បច្ចុប្បន្ន​នេះ​សកម្មភាព​ឈ្មួញ​នាំ​ឈើ​ចេញ ទៅ​ប្រទេស​វៀតណាម​នៅ តែ​កើតមាន​ដដែល ដោយសារ​គេ​បើកភ្លើង​ខៀវ​ឱ្យ​នាំ​ចេញ​ទ្រង់ទ្រាយ​ធំ តាម​ច្រក​បុស្ស​មន នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង​មួយ​ប៉ុណ្ណោះ ព្រោះ​មាន មន្ត្រី​អាវុធហត្ថ​ម្នាក់​ឈ្មោះ សាយ មានកា​រ៉ា​ស​សាំង​នៅ​ផ្លូវកែង​ចូល​ទៅ​ច្រកព្រំដែន ជា​អ្នក​ឈរ​កាង​រាប់​ក្បាល​រថយន្ត​ដឹកឈើ​យកលុយ ដោយ​គិត​ទៅ​តាម​ចំនួន​ម៉ែត្រគូប​។​

​អ្នក​ដឹង​រឿង​បាន​បង្ហើប​អោយដឹងថា ការបើក​ភ្លើង​ខៀវ​ឱ្យ​នាំ​ឈើ​ប្រណីត ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ខេត្ត​ស្វាយរៀង​នេះ គឺ​គេ​ឃប់ឃិត​គ្នា អស់​រយៈពេល​បួន​ប្រាំ​ខែ​មក​ហើយ​។ ចំណែកឯ​ច្រក​ផ្សេងៗ សមត្ថកិច្ច​អ្នក​មាន​អំណាច​ហាម​មិន​អោយ​ចេញ​ឡើយ  តែបើ​ចេញ​តាម​ច្រក​ខេត្ត​ស្វាយរៀង​គឺ​ដោយ​រលូន ឱ្យតែ​ប្រាប់​ឈ្មោះ​សាយ និង​បង់លុយ​ទៅតាម​ទំហំ​ម៉ែត្រគូប​ច្បាស់លាស់​។​

​ក្នុងនោះ​គេ​ដឹងថា​ឈ្មោះ សាយ ដែលជា​អ្នក​កាង និង​ឈរ​ចាំ​យក​លុយ​ដើម្បី​បង់ ទៅឱ្យ​ ​សមត្ថកិច្ច​ផ្សេងៗ​ទៀត​នោះ បានកំណត់​សំរាប់​ឈើ​ប្រណីត​ដូចជា​បេង ធ្នង់ និង​ឈើ សុក្រ​ម ឈើ​ម្រិញ​១​ម៉ែត្រគូប​យក​៥០០​ដុល្លារ ឈើ​លេខ​២​យក​១​ម៉ែត្រគូប​២០០​ដុល្លារ និង​ឈើ​គ្រញូង​១​ម៉ែត្រគូប​ពី​៧០០​ទៅ​៨០០​ដុល្លារ បើ​គេ​គិត​ជា​រថយន្ត​វិញ ឈើ​លេខ​១ ត្រូវ​បង់​អោយ​ឈ្មោះ សាយ ជាង​៧០០០​ដុល្លារ និង​ឈើប្រណិត បង់​ជិត​១០០០០​ដុល្លារ សំរាប់​ឱ្យឈ្មោះ សាយ យកទៅ​ចែកចាយ​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​ផ្សេងៗ តែ​ឈើ​គ្រញូង​និង​ឈើ​ប្រណីត​មាន​នាំចេញ​តិចតួច គឺ​សំបូរ​តែ​ឈើ​សុក្រ​ម ម្រិញ និង​ឈើ​លេខ​២ ប៉ុណ្ណោះ​៕

 

IMG-20161121-WA0028 IMG-20161121-WA0029 IMG-20161121-WA0026

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.