ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រជាកសិករខេត្ត​ឧត្តរមានជ័យ ត្អូញថា ពេលប្រមូលទិញដំឡូងមីស្ងួតតម្លៃតែ៥រយរៀល ដំឡូងមីស្រស់តម្លៃ១រយរៀល តម្លៃឆ្នាំនេះដោយថោកជាងឆ្នាំទៅទៀត

ប្រជាកសិករខេត្ត​ឧត្តរមានជ័យ ត្អូញថា ពេលប្រមូលទិញដំឡូងមីស្ងួតតម្លៃតែ៥រយរៀល ដំឡូងមីស្រស់តម្លៃ១រយរៀល តម្លៃឆ្នាំនេះដោយថោកជាងឆ្នាំទៅទៀត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្តរមានជ័យ៖ ថៅកែដើរប្រមូលទិញដំឡូងមីស្ងួតក្នុងតម្លៃ៥រយរៀល និងដំឡូងមីស្រស់ក្នុងតម្លៃ១រយរៀលក្នុងឆ្នាំនេះដោយថោកជាងឆ្នាំទៅត្រូវបាន ប្រជាកសិករក្នុងខេត្តឧត្តរមានជ័យនាំគ្នា​ត្អូញត្អែរទៅលើ​តម្លៃដំឡូងមីចុះថោក។

ប្រជាកសិករម្នាក់ឈ្មោះទរ តឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា ក្នុងឆ្នាំនេះដល់រដូវប្រមូលផលដំឡូងមីថៅកែដើរ​ប្រមូលទិញឲ្យក្នុងតម្លៃចុះថោក បើដំឡូងមីដែលស្ងួតតម្លៃ៥រយរៀល បើដំឡូងមីស្រស់ៗបានតម្លៃ១​រយរៀល ។

បុរសដដែលបានបញ្ចាក់ថា តម្លៃដំឡូងមីស្ងួតកាលពីឆ្នាំទៅក្នុង១គីឡូក្រាម តម្លៃ៧ទៅ៨រយរៀល បើដំឡូងមីស្រស់ៗក្នុង១គីឡូក្រាមតម្លៃ២.៥ទៅ៣រយរៀលអាចទទួលបាន។

ប្រជាកសិករដដែលបានបញ្ចាក់ថា រូបគាត់ព្រមទាំងប្រជាកសិករក្នុងខេត្តបានត្អូញត្អែគ្រប់ៗគ្នាថា ឲ្យតែដល់រដូវប្រមូលផល ដោយមិនថា ដំឡូងមីឬផលដំណាំផ្សេងៗក្តីគឺតម្លៃហាងឆេងទៅតាមក្រុមឈ្មួញជាអ្នកកំណត់តម្លៃជារៀងរាល់ឆ្នាំ ក្នុងឆ្នាំណាក៍ប្រជាកសិករខាតបង់លុយថ្លៃជីថ្លៃថ្នាំបាញ់ថែទាំផលដំណាំស្ទើមិនរួចខ្លួន ។

ប្រជាកសិករមួយចំនួនបានកាប់ដើមដំឡូងមីចោលហើយសន្យាថាមិនដាំដំណាំដំឡូងមីទៀតហើយប្រជាកសិករខ្លះទៀតបានលះបង់ស្រែចំការធ្វើចំណាកស្រុកស្វៃងរកការងាររកចំណូលយកមកបង់ធនាគាផងដែរ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី