ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

បែករឿងសាងសង់ផ្លូវ1500ម៉ែត្រនៅជិតភ្នំវល្លិ ប្រធានមន្ទីរសាធារណការខេត្តកែប ចាយលុយរដ្ឋជិត50ម៉ឺនដុល្លារ មើលផ្លូវដឹងបណ្ដើៗសង្ស័យចំណេញច្រើន ?

បែករឿងសាងសង់ផ្លូវ1500ម៉ែត្រនៅជិតភ្នំវល្លិ ប្រធានមន្ទីរសាធារណការខេត្តកែប ចាយលុយរដ្ឋជិត50ម៉ឺនដុល្លារ មើលផ្លូវដឹងបណ្ដើៗសង្ស័យចំណេញច្រើន ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894

ខេត្តកែប៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប លោក ម៉ម ទូច ទំនងជាបានប្រមូលផលចំណេញច្រើនពីការសាងសង់ផ្លូវក្រាលកៅស៊ូ DBST នៅជិតភ្នំវល្លិដែលមានប្រវែង១៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ បានចំណាយថវិកាជាតិអស់ជិតកន្លះលានដុល្លារអាម៉េរិក ក្នុងត្រីមាស ទី២នៃ ឆ្នាំ២០២៤ កន្លងទៅនោះត្រូវបានមន្ត្រីនៅក្នុងមន្ទីរចាត់ថា ការចំណាយអស់ខ្ទង់យ៉ាងច្រើនភាគរយតែប៉ុណ្ណោះដែលធ្វើឱ្យលោកប្រធានមន្ទីរអាចសល់ប្រាក់ផលក្រាស់ក្រែល។ គម្រោងផ្លូវសាងសង់ផ្លូវនេះគ្រាន់តែជាផ្នែកតូចមួយនៃគម្រោងរាប់រយទៀតដែលទទួលបានតាមរយៈការចចារថ្លៃដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ជាទទួលការអនុវត្តន៏ផ្ទាល់ ដូច្នេះការចំណាយទាំងអស់លើលោកប្រធានមន្ទីរ ចំណេញ ឬ ឋាតដោយខ្លួនឯង តែគម្រោងទាំងអស់ មិនមានការខាតទេ ហើយថវិកាចំណាយមិនមានតម្លាភាពឡើយ។
វិថីលាក់ខ្លួនពួនសម្ងំប្របតាមជើងព្រៃនៃបុព្វតាគឺ ភ្នំវល្លិ កំពុងលម្អដីរបស់លោកធំនោះមានទីតាំងស្ថិតនៅ ភូមិចម្ការបី និង ភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខែត្រកែប។
ការស្ថាបនាផ្លូវមួយខ្សែមានប្រវែង១៥០០ម៉ែត្រនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទម្លាក់ឱ្យ មន្ទីរសាធារណការ ខេត្តកែប ធ្វើដោយផ្ទាល់។ ផ្លូវក្រាលកៅស៊ូ DBST មានចិញ្ចើមផ្លូវសងខាងផ្លូវក្រាលល្បាយថ្មភ្នំ១.៥ម៉ែត្រ ដាក់លូទំហំមុខកាត់១ម៉ែត្រទទឹងផ្លូវ ១ជួរប្រវែង១៦ម៉ែត្រ ចំនួន២កន្លែង សាងសង់លូមុខកាត់១ម៉ែត្របណ្តោយផ្លូវ ១ជួរមាន
ប្រវែង១៦ម៉ែត្រ ចំនួន៣កន្លែង។ សាងសង់ដាឡូមុខមួយ ចំនួន២កន្លែង គំនូសចរាចរទំហំ៤៩៦ម៉ែត្រការ៉េ ផ្លាកសញ្ញាចរាច១៤ផ្លាក ដាំបង្គោលនាំផ្លូវ៧៨ដើម និងបង្គោលសញ្ញាប្រុងប្រយ័ត្នចំនួន៦បង្គោល នៅលើកំណាត់ផ្លូវខែត្រលេខ១៣៣៣ ចន្លោះគីឡូម៉ែត្រ ០២+៩៥០ ដល់ គីឡូម៉ែត្រ ០៤+៤៥០ ក្នុង ស្រុកដំណាក់ចង្អើរ ខែត្រកែប ក្នុងតម្លៃ ១ ៩០៤
០០០ ០០០រៀល (មួយប៊ីលានប្រាំបួយរយបួនលានរៀលគត់) ស្មើជិតខ្ទង់ ៤៧០ ០០០ដុល្លារអាម៉េរិក នៅត្រីមាសទី២ ក្នុង ឆ្នាំ២០២៤។
ផ្លូវនេះស្ថិតនៅតំបន់ដីព្រៃ ជាងនេះទៅទៀតតាមបណ្តោយផ្លូវនោះទៀតសោតគេពុំសូវឃើញមានប្រជាជនរស់នៅទេ គឺមានតែដីព័ទ្ធរបងខ្ពស់ៗ សង់ជាប់ចំនៀរភ្នំ ទុកចោលដោយគ្មានមនុស្សរស់នៅជាប់លាប់ទេ។ សម្រាប់កម្រាស់ផ្លូវវិញក៏មានលក្ខណៈស្តើងលៀនក្បាលថ្មហាក់គ្មានគុណភាពដែរ សម្រាប់ស្លាកសញ្ញាឈប់ (STOP) វិញដាំបែរមុខចូលព្រៃ ទំនងជាដាក់ស្លាកឱ្យតែរួចពីដៃ។
រឿងដែលសំខាន់នោះគេក៏មិនឃើញមានដាក់ស្លាកបង្ហាញគម្រោងចំណូលចំណាយនៃការសាងសង់ផ្លូវនោះទេ។ យើងដឹងដូចគ្នាថា ក្រសួងអប់រំ ដាក់គោលនយោបាយបង្រៀនចាប់ផ្តើមពីថ្នាក់ទី១ ចុះប្លែកអ្វី ? តែលោក ប្រធានមន្ទីរសាធារណការខេត្តកែប បែរជាយកចំណុចកណ្តាលព្រៃស្ងាត់មកសាងសង់ផ្លូវទៅវិញ ?
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកនាំពាក្យសាលា ខេត្តកែប មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៥។
ចំណែកលោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» បានផ្ញើសារតាមប្រព័ន្ធតេឡេក្រាមសម្ភាសន៏ដោយលោកបានចូលមើលហើយ ប៉ុន្តែលោកឆ្លើយតបឡើយ។
ចំណែកអភិបាល ស្រុកដំណាក់ចង្អើរ លោក ឆាង ឆៃ បានប្រាប់អង្គភាពយើងដោយខ្លីនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោកមិនដឹងនោះទេ នេះជាការងារគម្រោងរបស់ មន្ទីរសាធារណការខេត្ត។
គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ធ្លាប់មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវធ្វើមិនអស់៤០ភាគរយនៃតម្លៃសរុប១០០ភាគរយផង។ ចំណែកឯគម្រោង ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់ នេះវារឿងធម្មតាទៅហើយសម្រាប់ត្រចៀកពលរដ្ឋខ្មែរ៕
Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី