ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

រដ្ឋបាលខេត្តស្ទឹងត្រែង៖ សំណង់​កំពង់​ផែ​ពី​សម័យ​បារាំង​តែមួយ​គត់​ក្នុង​ខេត្តស្ទឹងត្រែង​ នឹង​ត្រូវជួសជុល​កែ​លំអ​ឡើង​វិញ

រដ្ឋបាលខេត្តស្ទឹងត្រែង៖ សំណង់​កំពង់​ផែ​ពី​សម័យ​បារាំង​តែមួយ​គត់​ក្នុង​ខេត្តស្ទឹងត្រែង​ នឹង​ត្រូវជួសជុល​កែ​លំអ​ឡើង​វិញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

​អភិបាលខេត្តស្ទឹងត្រែង លោកសរ សុ​ពុ​ត្រា បានមានប្រសាសន៏ថា កំពង់​ផែ​ដែល​មាន​វ័យ​ចំណាស់ ​បន្សល់​ទុក​ពី​សម័យ​បារាំង​តែ​មួយ​គត់​ ដែល​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ក្រុង​និង​ស្រុកស្រែ​ជនបទ ពឹងផ្អែក​លើ​ការ​សំចត​ដើម្បី​ដឹក​កសិផល​នានា​មក​ស្តុ​ប​និង​ដឹក​ជញ្ជូន​បន្ត កាលពី​ពេល​កន្លង​មក​ ដែល​រង​ការ​ខូចខាត​បច្ចុប្បន្ន​នេះ ​ត្រូវ​និង​ត្រូវ​ជួស​ជុល​កែ​លម្អ​ឱ្យ​មាន​សោភ័ណ​ភាព​ឡើង​វិញ​ក្នុង​ពេល​ខាង​មុខ​។

ការ​ផ្ដួចផ្ដើម​ក្នុង​ការ​ជួសជុល ​និង​កែ​លម្អ​កំពុង​ផែ​ស្រឡាង​នេះ​គឺ​លោកសរ សុ​ពុ​ត្រា អភិបាលខេត្ត បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទាំងស្រុង​ក្នុង​គោលបំណង​រក្សា​សមិទ្ធិ​ផល​ចាស់​ៗ​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍ រក្សា​ចាស់អភិវឌ្ឍន៍​ថ្មី​ ។ កំពុង​ស្រឡាង​ដែល​បន្សល់​ទុក​ពី​សម័យ​បារាំង​នេះ រហូត​មក​ទល់​ប​ច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ប្រើប្រាស់​ក្នុង​ការ​ដឹក​កសិផល​និង​ទំនិញ​ផ្សេង​ៗ​តាម​រយៈ​ទូក​កាណូត​តូច​ធំ​មក​ចត​ដោះ​ដូរ​ទំនិញ​ជា​រៀងរាល់ថ្ងៃ ។​ហើ​ម្យ៉ាងទៀត ចំណត​ស្រឡាង​វា​បាន​បង្ក​លក្ខណ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​បើកទូក​មក​ចត​ដោះ​ដូរ​ទំនិញ​។

លោក សរ សុ​ពុ​ត្រា អភិបាលខេត្ត​នៅ​គ្រា​ចុះ​ពិនិត្យ​ស្ថានភាព​សំណង់​កំពុង​ផែ​ខាងលើ​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ទី​១ លោក​ចង់​រក្សា​សមិទ្ធិ​ផល​ចាស់ ស្រប​ទៅ​តាម​គោលការណ៍ រក្សា​ចាស់ អភិវឌ្ឍន៍​ថ្មី ទី​២-​កែ​សោភ័ណ​ភាព​ទី​នេះ​ឲ្យ​ទៅ​ជា​កន្លែង​ដែល​មាន​លក្ខណៈ​ស្រស់​ស្អាត​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ប្រារព្ធ​នូវ​ពិធី​ប្រពៃណី​ផ្សេង​ៗ​មាន​បណ្តែតប្រទីប​ក្នុង​ឱកាស​បុណ្យ​ផ្សេង​ជាដើម ទី​៣-​បង្ក​លក្ខណ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ពួក​គាត់​បើកទូក​មក​ដោះ​ដូរ​ទំនិញ​នៅ​ទី​នេះ និង​ចុង​ក្រោយ​ទីកន្លែង​នេះ​នឹង​ក្លាយជា​កន្លែង​ទេសចរណ៍ ពេល​ដែល​ធ្វើ​ស្អាត​រួចរាល់  »​។

គួរ​រំលឹក​ថា​សំណង​កំពុង​ផែ​ស្រឡាងដែល​បន្សល់​ពី​សម័យ​បារាំង​នេះ គេ​បាន​សាងសង់​ដាច់​ដោយឡែក​ពី​គ្នាគឺ​ម្ខាង​ត​ភ្ជាប់​ពី​ច្រាំង​ទន្លេ​ត្រើយ​ខាងត្បូង​ក្រុង​ស្ទឹង​ត្រែង និង​ម្ខាង​ទៀត​ស្ថិតនៅ​ត្រើយ​ខាងជើង​ភូមិ​កន្ទុយគោ និងទុក​ចន្លោះ​កណ្តាលទន្លេ​សម្រាប់​ទូក​តូច​ធំ​បើកបរ​ឆ្លងកាត់​។ សំណង់​កំពុងផែ​ស្រឡាងខាងលើ​នេះ​លិច​ទឹក​នៅ​រដូវវស្សា និង​អាច​មើលឃើញ​ដើរ​ឬ​ជិះកង ម៉ូតូ រថយន្ត​លើ​ខ្នង​កំពុង​ផែ​នា​រដូវប្រាំង ​។

​អ្នក​ភូមិ​រស់នៅ​ភូមិ​កន្ទុយគោ សង្កាត់​សាមគ្គី​បាន​ដំណាល​ថា​កាលពីដើមមិន​ទាន់​មាន​ស្ពាន​ឆ្លងកាត់​ទន្លេ សេកុង​ដើម្បី​ធ្វើ​ដំណើរ​បាន​ទៅ​ដល់​ស្រុក​សៀម​ប៉ា​ង​និង​ព្រំដែន​ឡាវ គឺ​ត្រូវ​ជិះទូក​ឆ្លងកាត់​កំពុង​ស្រឡាង​ពី​ក្រុង​ស្ទឹង​ត្រែង​មក​ដល់​កំពុង​ផែ​ស្រឡាង​ភូមិ​កន្ទុយគោ​ជា​មុន​សិន​ ។

ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង​លោក​សរ គឹ​ម​ណាត ឲ្យ​ដឹង​ថា​ផ្លូវទឹក​នៅ​កំពង់​ស្រឡាង​ចាស់​នេះ គឺជា​កន្លែង​ប្រមូលផ្តុំ​ទូក របស់​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​តាម​ជនបទ​ ។​ ក្រោម​ការ​ដឹកនាំ របស់​ឯកឧត្តម​អភិបាលខេត្ត​នឹង​ចាប់ផ្តើម​ជួសជុល​នៅ​ពេល​ដឺ​ឆាប់​ខាង​មុខ​នេះ។​លោក​សរ​គឺ​ម​ណាត​បាន​បញ្ជាក់​ថា សំណង់​កំពង់​ស្រឡាង​ផ្លូវទឹក​នេះ​មាន​ប្រវែង​១៣១​ម៉ែត្រ ទទឹង​៦​ម៉ែត្រ​៕

Filed in: ព័ត៌មានជាតិ