ទាន់ហេតុការណ៍
ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា

នៅឧទ្យានជាតិវីរៈជ័យ ការស្រាវជ្រាវស្តីពីជីវៈចម្រុះបង្ហាញថា ប្រភេទសត្វរងការគំរាមកំហែងជាច្រើនមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយនេះ

នៅឧទ្យានជាតិវីរៈជ័យ ការស្រាវជ្រាវស្តីពីជីវៈចម្រុះបង្ហាញថា ប្រភេទសត្វរងការគំរាមកំហែងជាច្រើនមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយនេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894


ខេត្តរតនគិរី÷ការសិក្សាស្រាវជ្រាវមួយ ត្រូវបានធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិក្នុងកិច្ច សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ យើងក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើកដំបូងផងដែរនៅប្រទេសកម្ពុជាដូចជា ឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។

ឧទ្យានជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋមួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ១១០ ០០០ ហិចតា ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាប់នឹងព្រំដែននៃប្រទេសឡាវ,វៀតណាម ហើយជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណាផេ្សងឡើយក្នុងពិភពលោកនេះ និងជាពិសេសនៅមានប្រភេទសត្វជាច្រើន ដែលមិន ទាន់រកឃើញនៅឡើយ។

ទិន្នន័យនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងឧទ្យានជាតិនេះ ជាមួយនឹងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រភេទសត្វ ទីតាំងរស់នៅ និងការគម្រាមកំហែងដល់ប្រភេទសត្វទាំងនោះ ជាមួយគ្នានេះ យើងអាចរៀបចំយុទ្ធសាស្រ្តអភិរក្សជាក់លាក់បានប្រសើរជាងមុន និងពង្រឹងការគ្រប់គ្រងតំបន់ការពារ រួមទាំងជួយដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការបន្តប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ