​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​បាន​បើក​ការជួសជុល​ផ្លូវលំ​នៅ​ទូទាំង​ខេត្ត​ដែល​រង​ការខូចខាត​ដោយ​សារ​ជំនន់​ទឹកភ្លៀង​

ស្វាយរៀង​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​នេះ មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​បាន​បើក​ការជួសជុល​ផ្លូវលំ​ជាច្រើន​ខ្សែ​ដែល​រង​ការខូចខាត​ដោយ​សារ​ជំនន់​ទឹកភ្លៀង​កន្លងមក​។​

​ថ្លែង​ក្នង​ឱកាស​នោះ​ដែរ លោក​នួន លី​ហួន​អនុប្រធាន​ ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​បាន​លើកឡើង​ថា ជំនន់​ទឹកភ្លៀង​កន្លងមក​បាន​ធ្វើ​ឱ្យ​ផ្លូវលំ​ជាច្រើន​នៅ​ទូទាំង​ខេត្ត​សរុប​ទៅ​ប្រហែល​ជា​ពី​៧០​ទៅ​៨០% ​ត្រូវ​បាន​ខូចខាត ហើយ​ផ្លូវលំ​ទាំងនោះ​នឹង​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ក្រោម​គម្រោង​របស់​មន្ទីរ​អភិវឌ្ឍន៍​​ជនបទ​និង​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧៕
​ដោយ ចាម សុខា​

 

IMG-20161117-WA0062 IMG-20161117-WA0060 IMG-20161117-WA0061

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!