តាមរបាយការណ៍ បានឱ្យដឹងថា ដោយមានការសហការពីរដ្ឋបាលខេត្តមណ្ឌលគិរី អង្គភាព ប្រឆាំងអំពើពុករលួយ និងមានការសម្របសម្រួលនិតិវិធី ដោយ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងកងកំលាំងទាំងបីប្រភេទបានចុះ ប្រតិបត្តិការ កំណត់ទីតាំងមុខសញ្ញាបទល្មើស បង្ក្រាប ចាត់វិធានការណ៍ទប់ស្កាត់ បង្ការ សំអាត និងស្តារបរិស្ថាន ឡើងវិញ នៅតំបន់មេសំ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅនៅថ្ងៃទី៤ខែ វិច្ឆិកា ឆ្នាំ២០២៤ (ថ្ងៃទី២) បានទទួលលទ្ធផលដូចខាងក្រោម៖
–
កំណត់វាយតំលៃ អត្តសញ្ញាណទីតាំងបទល្មើសរ៉ែ
២.ទីតាំងដែលបានកិន រែង មិនប៉ះពាល់រណ្តៅ បេតុង រណ្តៅរ៉ែចាស ត្រូវបានកំណត់ចាត់វិធាន ការណ៍រដ្ឋបាល ដោយរុះរើរោង ទីតាំង សំអាត់ និងស្តារបរិស្ថានឡើងវិញបានចំនួន៤ទីតាំង។
-ក្រុមចុះរុះរើ ទីតាំងមានបទល្មើសបន្ទាប់ពីក្រុមការងារ បានកំណត់ទីតាំងបទល្មើសប្រភេទបទល្មើសរួច ក្រុមចុះរុះរើលប់រណ្ដៅ បានអនុវត្តបានចំនួន៦ទីតាំង។





