មន្ត្រីជាន់ខ្ពស់​សមាជិក​អតីតយុទ្ធជន​កម្ពុជា​ស្នើ​ដល់​គ្រួសារ​និង​អតីតយុទ្ធជន​ដើម្បី​ថែរក្សា​មរតក​សន្តិភាព​ដែល​បានមក​ពី​ការធ្វើ​ពលិកម្ម​របស់​ខ្លួន​ផ្ទាល់​ឱ្យបាន​យូរអង្វែង​

​ស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា​ឆ្នាំ​២០១៦​ខេត្ត​ស្វាយរៀង​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​មួយ​ដើម្បី​ផ្សព្វផ្សាយ​ ​ដល់​គ្រួសារ​អតីតយុទ្ធជន ​និង​យុទ្ធជន​ផ្ទាល់​ក្នុង​បំណង​ឱ្យ​យល់ដឹង​និង​ឱ្យ​ចេះ​រក្សា​នូវ​តម្លៃ​មរតក​សន្តិភាព​នេះ​។​

​ថ្លែង​ក្នុង​កម្ម​វ​ធី​នោះដែរ  ឯកឧត្តម  នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ថ្លែងថា ទាំង​យុទ្ធជន​ក្តី​ទាំង​គ្រួសារ​អតីត​យុទ្ធជន​ក្តី ត្រូវ​ចេះ​ស្រឡាញ់​និង​ឱ្យ​តម្លៃ​ចំពោះ​មរតក​សន្តិភាព​នេះ ។​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម​បាន​បន្តទៀតថា សន្តិភាព​ដែល​យើង​មាន​រាល់ថ្ងៃ​នេះ​គឺ​ប្រសូត្រ​ចេញពី​ការធ្វើ​ពលី​កម្ម​របស់​អតីត​យុទ្ទជន​ដែលបាន​ប្តូរ​សា​ច់ស្រស់​និង​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​ជាតិ ។

នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម​បាន​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​យុទ្ទជន​និង​អតីតយុទ្ទជន​ហើយក៍​បាន​ពាំនាំ​នូវ​ប្រសាសន៍​ដ៍​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ​ហ៊ុន សែន​ ដើម្បី​ប្រាប់​ដល់​យុ​ទ្ទជ​ន​និង​ក្រុមគ្រួសារ អតីតយុទ្ធជន ពោល​គឺ​ការដឹងគុណ​និង​ត្រូវ​ចេះ​ស្រឡាញ់​ការពារ​សន្តិភាព​នេះ​ឱ្យ​បាន​ស្ថិតស្ថេរ  ហើយ​លើស​ពី​នេះ​ទៅទៀត ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បាន​នាំយក​អំណោយ​របស់​សម្តេច​តេជោ​ផ្ទាល់​ចែកជូន​ដល់​យុទ្ទ​ជ​ន​និង​គ្រួសារ​អតីត​យុទ្ទជន​ចំនួន​១ ០០០​នាក់​ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​១០០ ០០០​រៀល​(​ដប់​ម៉ឺន​រៀល​)៕
​ដោយ ចាម សុខា​

 

IMG-20161117-WA0058 IMG-20161117-WA0057 IMG-20161117-WA0056

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 7743 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.