ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​គឺ​ជា​គុណ​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​ថ្នាក់ដឹកនាំ​អង្គភាព​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​!

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​គឺ​ជា​គុណ​តម្លៃ​ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​ថ្នាក់ដឹកនាំ​អង្គភាព​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ៖ នៅ​ថ្ងៃ​ទី​២៣ ខែ តុលា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​យោបល់​ណែនាំ​របស់​លោក ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង​ជាប់​ជាប្រចាំ លោក​វរសេនីយ៍ឯក អ៉ិន កុល មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​ដឹកនាំ​កងកម្លាំង​ទៅសួរសុខទុក្ខ​គ្រួសារ​មន្ត្រីនគរបាល​និង​គ្រួសារ​និវត្តន៍​ជន​ជា​អតីត​មន្ត្រីនគរបាល​ចំណុះ​វរៈ​របស់លោក​ចំនួន ០៤​គ្រួសារ​ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ក្នុង​លំនៅដ្ឋាន​និង​មាន​ជីវភាព​ខ្វះខាត​ដោយ​ក្នុង​នោះ​បាន​នាំយក​នូវ​ថវិកា​និង​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​ប្រើប្រាស់​ទៅ​ប្រគ ល់ ជូន​ក្នុង​នោះ​មាន​៖
១-​លោក​វរសេនីយ៍ត្រី ម៉ុម ស នាយ​ប៉ុស្ដិ៍​នគរបាល​កំរៀង មាន​ជម្ងឺ​សម្រាក​ព្យាបាល​នៅផ្ទះ​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​
-​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ ១​កា​រ៉ុង ស្មើ​៥០​គី​ឡូ​, មី ចំនួន​០១​កេស​តូច​, ទឹកបរិសុទ្ធ​ចំនួន​០១​កេស​, ត្រីខកំប៉ុង​ចំនួន​០១​យួរ​-​មុង​ជ្រលក់​ថ្នាំ ចំនួន​០១​។​

២-​លោក​អនុសេនីយ៍ឯក ម៉ែន ណាក់ មន្ត្រី​ប៉ុស្ដិ៍​នគរ បាល​បឹង​អា​ជាង មាន​ជម្ងឺ​សម្រាក​ព្យាបាល​ជម្ងឺ​នៅផ្ទះ ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​។​
-​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល​, អង្ករ ១​កា​រ៉ុង ស្មើ ៥០​គី​ឡូ​, មី ចំនួន​០១​កេស​តូច​, ទឹកបរិសុទ្ធ​ចំនួន​០១​កេស​, ត្រីខកំប៉ុង​ចំនួន​០១​យួរ​, មុង​ជ្រលក់​ថ្នាំ ចំនួន​០១​។​

៣-​លោក​អនុ​សេនីយ៍​ឯ​អៀង អ៉ិន មន្ត្រី​ប៉ុស្ដិ៍​នគរបាល​អូរ​ដា​, មាន​ជំងឺ​សម្រាក​ព្យាបាល​ជម្ងឺ​នៅផ្ទះ​ភូមិ​ព្រះពុទ្ធ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​
-​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ ១​កា​រ៉ុង​ស្មើ ៥០​គី​ឡូ​, មី​ចំនួន​០១​កេស​តូច​, ទឹកបរិសុទ្ធ​ចំនួន​០១​កេស​, ត្រីខកំប៉ុង ចំនួន​០១​យួរ​, មុង​ជ្រលក់​ថ្នាំ ចំនួន​០១​។​

៤-​លោក ញឹម ថុច អតីតមន្ត្រី​ប៉ុស្ដិ៍នគរបាល​ស្វាយ ចេក (​ចូលនិវត្តន៍​) មាន​ជម្ងឺ​សម្រាក់​ព្យាបាល​ជម្ងឺ​នៅផ្ទះ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​
-​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល​, អង្ករ​១​កា​រ៉ុង ស្មើ ៥០​គី​ឡូ​, មី​ចំនួន​០១​កេស​តូច​, ទឹកបរិសុទ្ធ ចំនួន​០១​កេស​, ត្រីខកំប៉ុង ចំនួន​០១​យួរ​, មុង​ជ្រលក់​ថ្នាំ ចំនួន​០១​។​
​លោក​វរសេនីយ៍ឯក អ៉ិន កុល បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ស្នងការ លោក​ស្នងការរង និង​មន្ត្រីនគរបាល​សូម ចូលរួម​រំលែក​នូវ​ការលំបាក​ចំពោះ​មន្ត្រីនគរបាល​និង​ក្រុម​គ្រួសារ​ទាំង​០៤​គ្រួសារ ដែល​កំពុង​សម្រា​កព្យា បាល​ជម្ងឺ សូម​បាន​ឆាប់​ធូរស្បើយ​ពី​ជម្ងឺ ដើម្បី​បាន​ចូល​បម្រើ​ការងារ​វិញ​ចំពោះ​មន្ត្រី​ដែល​នៅ​បម្រើ​ការងារ រីឯ​ក​គ្រួសារ​និវត្តន៍​ជន សូម ឆាប់​បាន​ធូរស្បើយ​ដើម្បី​បន្ត​ប្រកបមុខរបរ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ជា​ធម្ម តា​។​

​លោក​មេបញ្ជាការ​បាន​បន្ថែមថា ការចូលរួម​ផ្តល់​នូវ​អំណោយ​នា​ពេល​នេះ គឺ​មិន​ច្រើន​នោះ​ទេ ប៉ុន្តែ​នេះ​គឺជា​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ​និង​កងកម្លាំង​នគរបាល​ក្នុង​អង្គភាព​ក្នុង​ការចូលរួម​ចែករំលែក​នូវ​ការខ្វះខាត​មួយគ្រា​តែប៉ុណ្ណោះ​។​

​ក្រុមគ្រួសារ​មន្ត្រីនគរបាល​និង​គ្រួសារ​និវត្តន៍​ជន បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​ចំពោះ​ការយកចិត្តទុកដាក់​ពី សំណាក់​ថ្នាក់ដឹកនាំ​ស្នងការ ស្នងការរង​និង​កងកម្លាំង​នគរបាល ចំពោះ​សុខទុក្ខ និង​ការលំបាក​ខ្វះខាត​របស់​ពួក គាត់ និង​បាន​ជូនពរ​ដល់​ថ្នាក់ដឹកនាំ កងកម្លាំង​នគរ បាល​ទាំងអស់ ជួបប្រទះ​នឹង​ពុទ្ធពរ​៤​ប្រការ និង​ទទួលបាន ជោគជ័យ​គ្រប់​ភារកិច្ច​៕

Filed in: ព័ត៌មានជាតិ