លោក ស៊ិន វណ្ណ​រិន ជា​មេខ្លោង​រកស៊ី ឈើ​ខុសច្បាប់ ត្រូវ​សម្ថ​កិច្ច​ជុំនាញ​ក្រវួច​បានរថយន្ត​ពី​គ្រឿង​

ខេត្ត​មណ្ឌលគិរី ៖ នៅ​យប់​ថ្ងៃទី​១៥ វិឆ្ឆិកា ២០១៦ នៅ​ចំណុច​ភូមិ​អូរ​រណា​ម្តុំ​ស្ពាន​អូរ​ង៉ាន មានរ​យន្ត​ដឹក​ឈើប្រណិត​ចំនួន ០២ គ្រឿង​ត្រូវ​ចាប់បាន  រថយន្ត​ទី​មួយ​រថយន្ត​ម៉ាក​កាមរី​ហើម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ដឹកឈើ​កកោះ ០៦ សន្លឹក មួយគ្រឿង​ទៀត ម៉ាក​លិច​ស៊ិសពណ៌​ស្ក គ្មាន​ស្លាក​លេខ ដឹកឈើ​កកោះ​១០​សន្លឹក ឯ​ម្ចាស់​ត្រូវរ​ត់​ចូល​ព្រៃ​បាត់ បន្ទាប់មក ក៏​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​ផង​ដែល​ដឹកឈើ​សារុប​៤៧​ដុំ ។ ឈើ​ទាំង​នោះ​មាន​ឈើ​បេង​១៣ ដុំ ធ្នង់​៣៤ បេង​សន្លឹក​០១​សន្លឹក បង្ក្រាប​បាន​នៅ​មុខ​ស្នាក់ការ​មេព្រៃ​សង្កាត់​ស្រែ​ព្រះ​ចុង​ផ្លាស់​។​

​យុទ្ធនាការ​នោះ ដឹកនាំ​ដោយ​លោក អ៊ូរ សុ​ភក្តី មន្ត្រី​មេព្រៃ​ខណ្ឌ​មណ្ឌលគិរី កម្លាំង​ប៉េអឹម​ស្រុក​កម្លាំង​ប៉េអឹម ស្នាក់ការ​761 និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​។​

​ប្រភព​ពី​មន្ត្រី​PM​ម្នាក់​ដោយ​មិន​ចេញ​ឈ្មោះ​បាន​បង្ហើប​អោយដឹងថា រថយន្ត​ដឹកឈើ​ពីរ​គ្រឿង​ខាងលើ​នេះ គឺ​ជា​រថយន្ត​របស់​លោក​( ស៊ិន  វណ្ណ រិន​)  ត្រូវជា​ប្អូន​របស់​លោក​(​ស៊ិន វណ្ណ​វុឌ្ឍ​)​ដែរ​ជា​អភិបាល​នៃ​អភិបាលស្រុក​កែវ​សីមា ។ វត្ថុតាង​ទាំងអស់ ប្រគល់​ឲ្យ​សង្កាត់​ព្រៃឈើ​ស្រែ​ព្រះ​ចុង​ផ្លាស់​។​

ប្រជាពលរដ្ឋ កំពុង​ចាំមើល ថា ចាប់​បាន​លើក​នេះ តើ​លោក​អភិបាលស្រុក​កែវ​សីមា អន្តរាគមន៍​បាន​ដែល​ឬ អត់ ?

 

IMG-20161116-WA0065

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 7427 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.