ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សេចក្តីបំភ្លឺ​ព័ត៌មាន ករណី​ស្រី្ត​ឈ្មោះ​សំ សុខា ចោទប្រកាន់​លោក សាត គឹម សាន អតីត​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង

សេចក្តីបំភ្លឺ​ព័ត៌មាន ករណី​ស្រី្ត​ឈ្មោះ​សំ សុខា ចោទប្រកាន់​លោក សាត គឹម សាន អតីត​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​មាន​កិត្តិយស​សូម​គោរព​ជម្រាប​ជូន​សាធារណជន​អ្នកសារព័ត៌មាន​និង​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា​ថ្មីៗ​នេះ​ឃើញ​ឃ្លីប វីដេអូ​មួយ​របស់​ស្រី្ត​ឈ្មោះ​សំ សុខា (​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រៅប្រទេស​)​ចោទប្រកាន់​លោក សាត គឹម សាន អតីត​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដោយ​មាន​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទ័ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋានន​គរ​បាល​ខេត្ត​បាត់ដំបង​ថា​(​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​)​ដោយ​យក​គ្រឿងញៀន​ទៅ​ឱ្យ​ពលរដ្ឋ​ជា​អ្នក​ចែក ចាយ​ហើយ​ចាប់​អ្នក​ចែកចាយ​គ្រឿងញៀន​ជា​ស្ត្រី​ម្នាក់ បញ្ជូន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះ​ក្នុងពេល​ដែល​ស្ត្រី​ម្នាក់ គ្មាន​ប្រាក់​បង់​ឱ្យ​គឺ​តំណាង​អយ្យការ​ចោទប្រកាន់ ប្តី​ជាប់ទោស​ជំនួស​ប្រពន្ធ​ហេ​ី​យ​បេីមាន ដី​គឺ​រិបអូស​ដីយក​ទៀតផ​ង​។

​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សូម​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​ចំពោះ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បាន​ចោទប្រកាន់​ទាំង​កំរោល​ដោយ​គ្មាន​ភស្តុតាង មក​លើ​កងកម្លាំង​នគរបាល​ពិ សេស​លោក​វរសេនីយ៍ឯក​ឈឿង គឹម​សុង ស្នងការរង ដែល​ក្នុង​រយៈពេល​កន្លង​ទៅ​លោក​បាន​បំពេញ​ភារកិច្ច​លើ​ការងារ​ជំនាញ​នគរបាល​ព្រហ្មទ័ណ្ឌ​តែ ប៉ុណ្ណោះ មិន​មាន​ពាក់ព័ន្ធ​ករណី​បង្ក្រាប​គ្រឿងញៀន​នោះទេ​ហើយ​លោក បាន​បង្កើត​ស្នាដៃ​ល្អ​ក្នុង​ការ​ការ ពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ជូនប្រ ជា​ពលរដ្ឋ ក្នុង​ខេត្ត​បាត់ដំបង ការបង្ក្រាប​បទល្មើស​ព្រហ្មទ័ណ្ឌ​។

​ករណីនេះ​សមត្ថកិច្ច​នគរបាល​នឹង​បន្ត​ធ្វើការ​ស្រាវ ជ្រាវ​និង​អនុវត្ត​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ​សំ​សុខា ជាមួយ​នេះ​សូម​កុំ​បន្ត​ចែកចាយ​នូវ​ព័ត៌មាន​មិន​ពិត​បែបនេះ ដែល​អាច​នាំ​ទៅ​ដល់​ការ ប្រឈម​មុខ​ខាង​ផ្លូវច្បាប់​។​

​សូម​ជម្រាប​ជូន​ថា​បុគ្គល​ឈ្មោះ សំ សុខា តែងតែ​បង្ហោះ​វីដេអូ​ប្រមាថ ម៉ាក់​ងាយ ចោទប្រកាន់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ស្ថាប័ន​រាជរដ្ឋាភិបាល ក្នុង​ចេតនា​មួលបង្កាច់ បំភ្លៃ​ការពិត និង​ញុះញង់​បំបែក បំបាក់​ផ្ទៃក្នុង​រាជរដ្ឋាភិបាល ធ្វើឱ្យ​មាន​ការភាន់ច្រឡំ​ក្នុង​ស្រទាប់​មហាជន​។​

​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណ​ជន​អ្នកសារព័ត៌មាន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាប​ជា​ព័ត៌មាន​និង​សូម​កុំ​មាន​ការភាន់ច្រឡំ​ចំពោះ​ការចោទប្រកាន់ ៕(​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​)​

Filed in: ព័ត៌មានជាតិ