​សមត្ថកិច្ច​ស្រុក​សណ្ដាន់​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​លេខ​២​ជាង​សែសិប​ម៉ែត្រ​គីប​របស់​ចែ​ណាប់​

កំពង់ធំ ៖ ជំទាវ ហេង និង​កូន​ត្រូវ​អស់លក្ខណ៍ នៅ​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលា​ម៉ោង ២​រសៀល នៅ​ចំនុច អូរ​ល្អក់ ឃុំ​មាន​រិទ្ធិ ស្រុក​សណ្ដាន់  ។ មានការ​ឃាត់​បាន​រថ​យន្ត​ដឹកឈើ​ធុន​យក្ស​អត់​ច្បាប់​អនុញ្ញាត​ពី   ឃុំ​ដងកាំបិទ ស្រុក​សណ្ដាន់ ឆ្ពោះ​ដំណើរ​ទៅ​កាន់​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ផងដែរ ។

​បើ​តាម​សមត្ថកិច្ច​ដែល​បាន​ឃាត់​រថយន្ដ​នោះ​បាន​អោយដឹងថា រថយន្ត​នេះ​ជា​របស់​លោកស្រី​ចំណាប់ ដែល​មាន​ម្ដាយ​ឈ្មោះ​ហេង ជា​អ្នក​កាង និង​បណ្ដោយ​កូន​អោយ​រកស៊ី​នេះ​តាំងពី​យូរយា​ណាស់​មកហើយ ដោយ​អាង​ខ្លួន​ជា​ជំទាវ​នៅ​ឃុំ​ទំ​រី​ញ ស្រុក​សណ្ដាន់​តែម្ដង ។ ចំនួន​ឈើ​ដែល​ខុសច្បាប់​នេះ​មាន​ប្រមាណ ៤០ ទៅ ៤៥​ម៉ែត្រគូប ។

ម្យ៉ាងវិញទៀត ការប្រព្រឹត្ត​បទល្មើស​នេះ​មិនមែន​ទើប​តែ​លើក​ទី​១​ទេ គឺ​រាប់សិប​លើក​មក​ហើយ ដោយ​មិន​មាន​អាជ្ញាធរ ឬ​ខាង​រដ្ឋបាល​ព្រៃឈើរ​ណា​ហាន​ធ្វើកា​រ​បង្រាប់​ឡើយ តែ​ដោយសារ​តែ​ថ្មីៗ​នេះ​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ និង​ក្នុងនាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ឯកឧត្ដម​បាន​ដាក់បទបញ្ជា​យ៉ាង​តឹងរឹង​អោយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ធ្វើ​ការបង្ក្រាប​អោយ​ទាល់តែ​បាន​ចំពោះ​ជនល្មើស​ទាំងឡាយ​ណា​ដែល​កំពុង​ប្រព្រឹត្ត​នៅក្នុង​ទឹក​ដឺ​ខេត្តកំពង់ធំ​នេះ ហើយ​គេ​រង​ចាំមើល​តើ​ចំណាត់ការ​នេះ​ធ្វើ​បាន​ប៉ុន្មាន​ថ្ងៃ​ឬ​គ្រាន់តែ​បាន​មួយ​ដង្ហើម​ចង្ត្រិត​ទេ ៕

 

 

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.