ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​បាត់ដំបង សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ ពីបទ​លួច​មាន​ស្ថាន​ទំងន់​ទោស​

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​បាត់ដំបង សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ ពីបទ​លួច​មាន​ស្ថាន​ទំងន់​ទោស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ២០២៤ វេលា​ម៉ោង ១៥:៣៨ នាទី លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​បាត់ដំបង ដឹកនាំ​កម្លាំង ចុះ​សហប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស ( គាស់​ទម្លុះទម្លាយ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០៣ នាក់​មកកាន់​ស្នងការដ្ឋាន ។​

​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ផង​នោះ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៅ​ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ២០២៤ វេលា​ម៉ោង ១៥:៣៨ នាទី នៅ​ចំណុច​ភូមិ​អូរ​គ្រា​ត ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​សហការ​ជាមួយ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដែល​ដឹកនាំ ដោយ​លោក​វរសេនីយ៍ទោ យុ​ត តុង​ហូ ជា​អធិការ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ ដែល​ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ចាន់ ថា​នូ ជា​អធិការ កម្លាំង​អធិការដ្ឋាន នគរបាល ស្រុក​មោង​ឬ​ស្សី ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ឯក ស គឹម​ឡុង ជា​អធិការ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក រតនមណ្ឌល ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក សន និល ជា​អធិការ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ( គាស់​ទម្លុះទម្លាយ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០៣ នាក់​មកកាន់​ស្នងការដ្ឋាន ។​

1️⃣ ឈ្មោះ គង់ រ៉ាវុធ ហៅ រ៉ា ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ស្លែង សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។
2️⃣ ឈ្មោះ ព្រំ សារិទ្ធ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្នាត សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ ។​
3️⃣ ឈ្មោះ សា ស្រី​ណា ភេទ​ស្រី អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្នៅ​លិច ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។​

​យោងតាម​សេចក្តីរាយការណ៍​បានអោយដឹងថា កាលពី​ថ្ងៃ​ទី ០៨ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ ជនរងគ្រោះ ឈ្មោះ ប៊ុន សុខ​ហេង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ស្ថិតក្នុង​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព ចូល​ទៅ​គាស់​បង្អួច​ផ្ទះ ផ្លោះ​ចូលទៅ​លួច​យក​ទ្រព្យសម្បត្តិ ហើយ​គេចខ្លួន​បាត់ រហូត​ដល់​ថ្ងៃ​ខែ​ឆ្នាំ​ខាង​លើ ទើប​កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​យក​មក​កាន់​ស្នងការដ្ឋាន ។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភា​ព​ថា ៖ កន្លងមក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ចំនួន ០៦ លើក​មក​ហើយ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ចំនួន ០៣ លើក ខេត្ត​ប៉ៃលិន​ចំនួន ០២ លើក និង​ក្នុង​ខេត្ត​កណ្តាល​ចំនួន ០១ លើក ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន ៖
– រថយន្ត ០១ គ្រឿង ម៉ាក​TOYOTA CAMRY ផលិត​ឆ្នាំ ១៩៩៧ ពណ៌ ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2J 0788
– តួ​ណឺ​វីស ចំនួន ០២
– កាំបិត ចំនួន ០១

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 


 

Filed in: ព័ត៌មានជាតិ