ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ និង​ដុត​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ នៅ​ចំណុច​បឹង​ក្អែក​ពង ចំណុច​មេទឹក​បាក់មែក ចំណុច​មេទឹក​ស្វា​ខម ចំណុច​មេទឹក​ស្ដី​ទ្រេត និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ និង​ដុត​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ នៅ​ចំណុច​បឹង​ក្អែក​ពង ចំណុច​មេទឹក​បាក់មែក ចំណុច​មេទឹក​ស្វា​ខម ចំណុច​មេទឹក​ស្ដី​ទ្រេត និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កំពង់ឆ្នាំង ៖ នា​ថ្ងៃ​សុក្រ ០៣ ខែ ភទ្របទ ឆ្នាំរោង​ឆស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ របាំង​ស្បៃ​មុង លូ​ស្បៃ​មុង របាំង​ផ្ចិត​ព្រែក លប ដែល​ជា​បទល្មើស​នេសាទ​ខុសច្បាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជលផល ក្រោម​ការណែនាំ​របស់​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង បង្ក្រាបបាន និង​បំផ្លាញចោល លើសពីនេះ ត្រី​ប្រមាណ ៧០ គីឡូក្រាម ត្រូវ​ព្រលែង​ចូល​ទៅ​ធម្មជាតិ​វិញ ។​

​សេចក្តីរាយការណ៍​អោយដឹងថា ក្រុមការងារ​ខណ្ឌ​រដ្ឋ​បាល ជលផល​ខត្ត​កំពង់ឆ្នាំង ដែលមាន សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​សាទ រួម​សង្កាត់​រដ្ឋបាល​ជលផល​កំពង់ត្រឡាច សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី សហការ​ជាមួយ​សហគមន៍​នេសាទ​ភូមិ​ព្រែក​គន្លង​, សហគមន៍​នេសាទ​កំពង់ត្រឡាច​ក្រោម​, សហគមន៍​នេសាទ​ភូមិ​ព្រែក​ឆ្តោរ និង សហគមន៍​នេសាទ​ភូមិ​កៀន​តា​ម៉ា​ដឹកនាំ​ដោយ លោក នួន ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ នៃ​ខណ្ឌ​រដ្ឋបាល​ផល​កំពង់ឆ្នាំង ។ កម្លាំងចម្រុះ​ចូលរួម​សរុប ១៩ នាក់ ប្រើប្រាស់​មធ្យោបាយ​កាណូត ៤ គ្រឿង បាន​ចុះ​ប្រតិបត្តិការ​ប្រទះ ឃើញ​ការធ្វើ​នេសាទ​ដោយ​ឧបករណ៍ លូ​រួមផ្សំ​របាំង​ស្បៃ​មុង ស្ថិត​ក្នុង​ដែន​សាទ ចំណុច​បឹង​ក្អែក​ពង ភូមិ​ក្អែក​ពង​, ចំណុច​មេទឹក​បាក់មែក ភូមិ ស្ទឹង​ស្ងួត​, ចំណុច​មេទឹក​ស្វា​ខម ភូមិ​អំពិល​ទឹក​, ចំណុច​មេទឹក​ស្ដី​ទ្រេត ភូមិ ស្តី​បន្លេច ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច និង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ជល​គិរី បាន​ចុះ​ប្រតិបត្តិការ​ប្រទះ​ឃើញ​ការធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​របាំង​ស្បៃ​មុង និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់ ក្នុងភូមិ​បត់​ត្រង់ និង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​កោះ​ថ្កូវ​និង ឃុំ​ជលសា ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រឹបអូស​នូវ​វត្ថុតាង​បំផ្លាញ ដោយ​ចោល​នៅ​ហ្នឹង​កន្លែង រួមមាន ៖
១-​របាំង​ស្បៃ​មុង​០២​ករណី ស្មើនឹង ២៤​កន្លែង ប្រវែង​៥៥០​ម លូ​ស្បៃ​មុង ចំនូ​ន​២៤​គ្រឿង បង្គោល ចំនួន​២៨០​ដើម ត្រី​ចំរុះ ចំនួន ៧០​គ​ក្រ​។​
២-​របាំង​ផ្ចិត​ព្រែក​០១​ករណី ស្មើនឹង​០២ កន្លែង ប្រវែង​៥០​ម លប​ចំនូ​ន​០៤​គ្រឿង បង្គោល ចំនួន ២០​ដើម ចាក់​លែង​ត្រី​ចំរុះ ចំនួន ៣០​គ​ក្រ ទៅ​ក្នុង​ធម្មជាតិ​វិញ ។​

​ក្រោម​ការដឹកនាំ​និង​ចង្អុលបង្ហាញ​របស់លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង កម្លាំង​មន្ត្រី​ជំនាញ​របស់​លោក សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ស្រុក បាន​បន្ត​ចុះ​បង្ក្រាប​សកម្មភាព​បទល្មើស​នេសាទ និង​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ​នេះ ជា​បន្តបន្ទាប់ និង​មិន​បន្ធូរដៃ​ឡើយ ៕

Filed in: ព័ត៌មានជាតិ