ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

dផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន ០២​ករណី នៅ​ចំណុច​កោះធំ ដល់​ចំការ​ទាល់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង

dផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន ០២​ករណី នៅ​ចំណុច​កោះធំ ដល់​ចំការ​ទាល់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៤ ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម សហការ​ជាមួយ និង​សង្កាត់​រដ្ឋបាល​ជលផល​អន្លង់​សំណរ ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន ០២ ករណី ឧបករណ៍​លប​លូ និង​ឧបករណ៍​ស្បៃ​មុង នៅ​ចំណុច​កោះធំ ដល់​ចំការ​ទាល់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង ។ ក្នុង​ប្រតិបត្តិ​នោះដែរ ក្រុម​ការងារ​បាន​លែង​កូន​ត្រី​ចម្រុះ ចំនួន ៣០០ គីឡូក្រាម ។​

​បទល្មើស​ដែល​បាន​បង្ក្រាប រួមមាន ៖
០១-​ក្បាល​លប​លូ ចំនួន ០៥ គ្រឿង ដោយរ​បាំងសាច់​អួន​ក្រឡា​តូច​ជាង​៣​សង់ទីម៉ែត្រ ប្រវែង​៦០០​ម៉ែត្រ ចម្រឹង ចំនួន​២០០​ដើម ។​
០២۔​និង ក្បាល​ស្បៃ​មុង ចំនួន ២០​គ្រឿង ដែលរ​បាំង​ស្បៃ​មុង មាន​ប្រវែង​១០០០​ម៉ែត្រ ចម្រឹង ចំនួន​៣០០​ដើម ។​

​ក្នុង​ប្រតិបត្តិ​នេះ ក្រុម​ការងារ​បាន​ប្រើប្រាស់​កាណូត ចំនួន ០២ គ្រឿង និង កម្លាំង​សរុប​០៩​នាក់ ។​
​ដោយឡែក ចំពោះ​ឧបករណ៍​ល្មើសច្បាប់​ទាំងនោះ ត្រូវបាន​កាប់បំផ្លាញចោល នៅនឹងកន្លែង​តែម្តង ៕

Filed in: ព័ត៌មានជាតិ