ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​តេជោ ហ៊ុន សែន ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ សាធារណរដ្ឋ​កូរ៉េ==>ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួល​ស្វាគមន៍ លោក Yonezawa Atsushi ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​ខេត្ត​សៀមរាប​!==>អតីត​គ្រូ​សីលធម៌​ម្នាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៃ​សាលា​បាក់​ទូក ចូល​សម្រាក​ពេទ្យ ទទួលបាន​ការលើកទឹកចិត្ត​ពី​អតីត​កូនសិស្ស និង​អតីត​មិត្ត​រួម​អាជីព​សាលា​បាក់​ទូក​ជាមួយគ្នា​!==>​ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​!==>ព្រលឹម​ឡើង​ព្រួត​វាយ​គ្នា យ៉ាង​ក្លាហាន​គ្មាន​សំចៃ​ដៃ មិន​បាន​កន្លះ​ថ្ងៃ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​១១​នាក់ បញ្ជូនទៅ​តុលាការ​!==>​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​!==>ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!==>dផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន ០២​ករណី នៅ​ចំណុច​កោះធំ ដល់​ចំការ​ទាល់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង==>​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ប្រតិបត្តិការ ដឹកនាំ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ខុសច្បាប់ មានរ​បាំងសាច់​អួន របាំង​ស្បៃ​មុង និង​លប​លូ ៨ មាត់==>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន លោកជំទាវ ឧកញ៉ា ធម្មា​មង្គលមុនី ថា​យ វ៉ា ចំពោះ​មរណភាព សម្តេចចៅហ្វា​វាំង គង់ សំអុល​

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ឡើង​ថ្មី ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច របស់ខ្លួន​!

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ឡើង​ថ្មី ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច របស់ខ្លួន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប មាន​ការរៀបចំ​ប្រារព្ធ ពិធី​ប្រកាស​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​ការអញ្ជើញ​ចូលរួម​ពី អ្នកមុខអ្នកការ មន្ត្រីរាជការ​ក្នុង​ខេត្ត ក្រៅ​ខេត្ត ព្រមទាំង អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ជាច្រើនរូប​ទៀត​ផង​ដែរ​។

​ក្នុងឱកាស​នាពេលនេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ទើប​តែងតាំង​ថ្មី​យ៉ាង​ដូច្នេះ​ថា​៖

– អំពី​ការគ្រប់គ្រង​ផ្ទៃក្នុង​កងរាជអាវុធហត្ថ ទី​១​គឺ​ការគ្រប់គ្រង​មនុស្ស សូម​យកចិត្តទុកដាក់​អប់រំ​បងប្អូន​ជាប្រចាំ​។ ទី​២​ការគ្រប់គ្រង​ថែរក្សា​មធ្យោបាយ​គ្រឿង​បំពាក់ សូម​បង្កា​ការឆេះ​ខូច​ឬ​បាត់បង់​។ ទី​៣ ការកសាង​អង្គភាព សូម​ថែ​ក្សា​អចលនទ្រព្យ​ដែល​មាន​ស្រាប់​និង កែលម្អរ​ឬ​សាងសង់​ថ្មី​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន​។

– អំពី​របៀបរបប​ធ្វើ​ការងារ ទី​១ ត្រូវ​គ្រប់គ្រង​ឲ្យ​ជាប់​នូវ​ព័ត៌មាន ទី​២​ត្រូវមាន​ផែនការ​ការងារ ទី​៣​មាន​ផែនការ​ត្រូវ​ចាត់តាំង​អនុវត្ត និង​មាន​ការត្រួតពិនិត្យ​ដើម្បី​កែតម្រូវ ហើយ​មាន​ការលើកទឹកចិត្ត​។

– ការអនុវត្ត​តួនាទី​មន្ត្រីនគរបាល​យុត្តិធម៌ សូម​យកចិត្តទុកដាក់​ផ្នែក​និតិ​វិធី និង​រៀបំ​កន្លែង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ត្រូវ​តាម​ស្តង់ដា​។

​ឆ្លើយតប​ទៅនឹង​ការ​ផ្តាំផ្ញើ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ទើប​តែងតាំង​ថ្មី បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ដូចតទៅ​៖

១- ប្តេជ្ញា​! ស្មោះត្រង់​អស់​មួយជីវិត និង​ចូលរួម​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស ជាដាច់ខាត​!

២- ប្តេជ្ញា​! ចងចាំ​ជានិច្ច និង​ចូលរួម​ការពារ ជាដាច់ខាត នូវ​សន្តិភាព​ដែល​ទទួលបាន​មក​ដោយ​លំបាក ដោយ​ផ្តើម​ចេញ ពី​វីរភាព របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធាន​ក្រុម ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​សម្តេច ហ៊ាន​យក​ជីវិត​ធ្វើ​ដើមទុន ស្វែងរក​ការសង្គ្រោះ​ជាតិ រហូត​អាច​ជួយ ប្រជាជន​កម្ពុជា ឲ្យ​រួច​ជីវិត​ផុតពី របប​ខ្មៅ​ងងឹត ប៉ុល ពត ក្នុង​ថ្ងៃ​៧​មករា ១៩៧៩ និង​បាន​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ បញ្ចប់ អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា ខ្មែរក្រហម​ទាំង​ស្រុង នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ ពេញលេញ ជាពិសេស​ក្នុង​កាលៈទេសៈ​ប្រឈម​ជា​មួយ សភាពការណ៍​រាតត្បាត នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សម្តេច​តេជោ បាន​ដាក់ចេញ នូវ​វិធានការ អន្តរាគមន៍​ជា​ច្រើន និង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង កូវី​ដ​- ១៩ បាន​ស្តារ​នូវ​ស្ថានភាព កម្ពុជា ឲ្យ​វិល​មក​រក ភាពប្រក្រតី​យ៉ាង​ឆាប់រហ័ស ជួយសង្គ្រោះ អាយុជីវិត​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ជា​លើក​ទី​២ បន្ទាប់​ពី​ថ្ងៃ ៧​មករា ១៩៧៩​។

៣- ប្តេជ្ញា​! ចូលរួម​ការពារ​និង​អនុវត្ត នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ក្លៀវក្លា ឈ្លាសវៃ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកប​ដោយ​ភាពស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាដាច់ខាត​!

៤- ប្តេជ្ញា​! គោរព​ប្រតិបត្តិ និង​អនុវត្ត​តាម រាល់​អនុសាសន៍ បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ឱ្យបាន​ជា​ដាច់ខាត​!

៥- ប្តេជ្ញា​! រិត​ចំណង​សាមគ្គីភាព​ផ្ទៃក្នុង កិច្ចសហការ​ល្អ​ជាមួយ​បណ្តា​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សំដៅ​ពង្រឹង​ប្រសិទ្ធិភាព​ការងារ ឱ្យបាន​ជា​ដាច់ខាត​!

 

Filed in: ព័ត៌មានជាតិ