ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​តេជោ ហ៊ុន សែន ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ សាធារណរដ្ឋ​កូរ៉េ==>ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួល​ស្វាគមន៍ លោក Yonezawa Atsushi ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​ខេត្ត​សៀមរាប​!==>អតីត​គ្រូ​សីលធម៌​ម្នាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៃ​សាលា​បាក់​ទូក ចូល​សម្រាក​ពេទ្យ ទទួលបាន​ការលើកទឹកចិត្ត​ពី​អតីត​កូនសិស្ស និង​អតីត​មិត្ត​រួម​អាជីព​សាលា​បាក់​ទូក​ជាមួយគ្នា​!==>​ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​!==>ព្រលឹម​ឡើង​ព្រួត​វាយ​គ្នា យ៉ាង​ក្លាហាន​គ្មាន​សំចៃ​ដៃ មិន​បាន​កន្លះ​ថ្ងៃ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​១១​នាក់ បញ្ជូនទៅ​តុលាការ​!==>​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​!==>ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!==>dផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន ០២​ករណី នៅ​ចំណុច​កោះធំ ដល់​ចំការ​ទាល់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង==>​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ប្រតិបត្តិការ ដឹកនាំ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ខុសច្បាប់ មានរ​បាំងសាច់​អួន របាំង​ស្បៃ​មុង និង​លប​លូ ៨ មាត់==>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន លោកជំទាវ ឧកញ៉ា ធម្មា​មង្គលមុនី ថា​យ វ៉ា ចំពោះ​មរណភាព សម្តេចចៅហ្វា​វាំង គង់ សំអុល​

ឯកឧត្តម រ័ត្ន​ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​នៅ​ថ្ងៃ​ទី​៥ សីហា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការបើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​»

ឯកឧត្តម រ័ត្ន​ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ និង​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​នៅ​ថ្ងៃ​ទី​៥ សីហា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ការបើក​ការដ្ឋាន​សាងសង់ «​ព្រែកជីក​ហ្វូណន​តេជោ​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​គោរ​ជូនពរ និង​អបអរសាទរ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧២​ឆ្នាំ ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ពិធី​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូណន​តេជោ ផងដែរ​។​

​នៅក្នុង​ឱកាស​ដ៏​បវរ​សួស្តី សិរី​មង្គល​មហាប្រសើរ ពោរពេញ​ដោយ​សេចក្តីសោមនស្ស​រីករាយ អបអរសាទរ​នៃ​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៧២​ឆ្នាំ ដែល​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ ១​កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ យើងខ្ញុំ​សូម​អនុញ្ញាត​ចូលរួម​សម្តែង នូវ​សេចក្តី​អំណរ​សាទរ​ឥតឧបមា ជូន​នូវ​សព្ទ​សាធុការពរ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រកបដោយ​មនោសញ្ចេតនា គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​កតញ្ញូ​កតវេទី​តា​ធម៌​យ៉ាង​ស្មោះស្ម័គ្រ​បំផុត ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធន៍ ប្រកបដោយ​គតិបណ្ឌិត ក្នុង​ការដឹកនាំ​នាវា​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​។​

​តាំងពី​អតីតកាល​រហូត​ដល់​បច្ចុប្បន្នកាល សម្តេច​តេជោ ហ៊ុន សែន នៅតែ​ជា​វីរជន​ដឹកនាំ​ដ៏​រឹងមាំ​ខ្លាំងក្លា ក្នុង​ការអនុវត្ត​គោលនយោបាយ​ឯកភាព​ជាតិ បូរណភាព​ទឹកដី ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ ដែល​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការកែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ប្រកប​ដោយ​គុណធម៌ សច្ចធម៌ តម្លាភាព និង​ទទួលបាន​ការគោរព​ស្រឡាញ់ ជឿទុកចិត្ត ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​តំបន់ និង​សកលលោក​។ សម្តេច គឺជា​មគ្គុទ្ទេសក៍​ដ៏​ឈ្លាសវៃ និង​ជា​និមិត្តរូប​នៃ​ការឯកភាព​ជាតិ ការបង្រួបបង្រួម​ជាតិ ដែល​ធ្វើឱ្យ​មាតុភូមិ​អង្គរ​ដ៏​បវរ​នៃ​យើង​ទាំងអស់គ្នា មាន​ការអភិវឌ្ឍ រីកចម្រើន ជឿនលឿន​យ៉ាង​ឆាប់រហ័ស​ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​ជាថ្មី​ម្តងទៀត ឆ្លៀត​ក្នុង​ឱកាស​ដ៏​មង្គលា​ភិរម្យ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​បួងសួង​ដល់​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ ជូន​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី បុត្រ​ប្រសា ចៅប្រុស ចៅស្រី ជា​ទីស្រឡាញ់ និង​សូម​សម​ប្រកប ដោយ​ពុទ្ធពរ​ដ៏​ប្រពៃ​ថ្លៃថ្លា​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ