ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ទំនើង​ចំ​ថ្ងៃ​ស៊យ​វាយ​ក្បាល​គេ​ឈឺដៃ​ខ្លួនឯង​ហើយ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កោរសក់​ទៀត​!

​ទំនើង​ចំ​ថ្ងៃ​ស៊យ​វាយ​ក្បាល​គេ​ឈឺដៃ​ខ្លួនឯង​ហើយ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កោរសក់​ទៀត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ មាន​ក្មេង​ទំនើ​ង​០២​នាក់ ព្រោះតែ​ខឹង​មិត្ត​ភ័ក្ត្រ​មិន​ព្រម​ដើរលេង​ជាមួយ​ក្រុម​ខ្លួន ក៌​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ បន្លំ​លួច​វាយ​ក្បាល​មិត្ត​ភ័ក្ត្រ​ពីក្រោយ តែ​ភ្លេច​ចាប់អារម្មណ៍​ថា​មិត្ត​ភ័ក្ត្រ​ម្នាក់​ហ្នឹង​មាន​ពាក់​មួកសុវត្ថិភាព បណ្តាល​ឲ្យ​ឈឺដៃ​ខ្លួនឯង​មួយ​ទំហឹង នៅ​ចំណុច​ផ្លូវ​១៦០ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​ក្បាល​គេ​ឈឺដៃ​ខ្លួនឯង​ហើយ ស្រាប់តែ​អាណា​ព្យាបាល​ជនរងគ្រោះ​បាន​ដាក់​បណ្តឹង​ទៅ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ចុះ​ធ្វើ​ការស្រាវជ្រាវ រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ កាលពី​វេលា​ម៉ោង​១៤:៣០​នាទី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ នាំយក​បន្ត​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើការ​កោរសក់​ព្រមាន និង​អប់រំ​ធ្វើ​កិច្ចសន្យា​មិនឲ្យ​មាន​ទង្វើ​ទំនើង​ដូច្នេះ​ទៀត​ទៅ​ថ្ងៃក្រោយ​ផងដែរ​៕

​យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការប្រព្រឹត្ត​លើកទីមួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្តទៀត​៕

 

Filed in: ព័ត៌មានជាតិ