ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ !==>ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​តេជោ ហ៊ុន សែន ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ សាធារណរដ្ឋ​កូរ៉េ==>ឧត្តមសេនីយ៍ត្រី សៀ ទីន ទទួល​ស្វាគមន៍ លោក Yonezawa Atsushi ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​ខេត្ត​សៀមរាប​!==>អតីត​គ្រូ​សីលធម៌​ម្នាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៃ​សាលា​បាក់​ទូក ចូល​សម្រាក​ពេទ្យ ទទួលបាន​ការលើកទឹកចិត្ត​ពី​អតីត​កូនសិស្ស និង​អតីត​មិត្ត​រួម​អាជីព​សាលា​បាក់​ទូក​ជាមួយគ្នា​!==>​ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​!==>ព្រលឹម​ឡើង​ព្រួត​វាយ​គ្នា យ៉ាង​ក្លាហាន​គ្មាន​សំចៃ​ដៃ មិន​បាន​កន្លះ​ថ្ងៃ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​១១​នាក់ បញ្ជូនទៅ​តុលាការ​!==>​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​!==>ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!==>dផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន ០២​ករណី នៅ​ចំណុច​កោះធំ ដល់​ចំការ​ទាល់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង==>​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ប្រតិបត្តិការ ដឹកនាំ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ខុសច្បាប់ មានរ​បាំងសាច់​អួន របាំង​ស្បៃ​មុង និង​លប​លូ ៨ មាត់

​អ្នក​មាន​ជាន់​ថ្មី សម្តែង​ឬ​ទ្ធិ​ក្នុង​ក្លឹប ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​អ្នក​មាន​ជាន់​ថ្មី សម្តែង​ឬ​ទ្ធិ​ក្នុង​ក្លឹប ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង​ប្រមាណ ០០​និង​៣០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ មាន​មនុស្ស​ប្រុស​ស្រី​មួយក្រុម បាន​នាំគ្នា​ចូល​ក្លឹប​កំសាន្ត Central.X ដោយ​ហៅ​ស្រា Hennessy ០២​ដប ផឹកស៊ី​យ៉ាង​ហ៊ឺ​ហា សម្ញែង​ឬ​ក​បែប​អភិជន ដោយ​ក្នុង​នោះ​បុរស​ម្នាក់​ដែល​អ្នក​ផ្សេង​ក្នុង​ក្រុម​ហែរ​ហម​លើកតម្កើង​ជា​មនុស្ស​សំខាន់​ជាងគេ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ចេញពី​ចង្កេះ អា​មេ​បញ្ចូល​គ្រាប់ កាន់​រេ​ចុះឡើង សម្ញែង​ទៅលើ​ទៅ​ក្រោម ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដ៏ទៃទៀត​ដែល​នៅ​សា​ឡុង​ក្បែរៗ​នោះ​។

​ដោយ​ឃើញ​សភាព​បែប​នេះ មេការ​ក្លឹប​បាន​តាម​អង្វរ​បុរស​ម្នាក់​នោះ សុំ​ឲ្យ​យក​កាំភ្លើង​ទៅ​ទុក​ក្នុង​ឡាន ស្រាប់តែ​បុរស​នោះ បាន​បាញ់​ឡើង​លើ​០១​គ្រាប់ ដើម្បី​សម្តែង​ឬ​ទ្ធិ​អំណាច​របស់​ខ្លួន ធ្វើឲ្យ​ភ្ញៀវ​ផ្អើល​ឈូរ​ឆរ​រត់ចេញ​ក្រៅ ត្រូវបាន​ក្រុម​សន្តិសុខ​រាយការណ៍​ជូន​អាវុធហត្ថ​ខណ្ឌចំការមន ចុះ​អន្តរាគមន៍​និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យកទៅ​អនុវត្ត​តាម​និតិ​វិធី ព្រមទាំង​ដកហូត​អាវុធ​ខ្លី​បាន ០២​ដើម ដោយ​មួយ​ដើម ម៉ាក GLOCK19 ជា​អាវុធ​ដែល​ជនសង្ស័យ កាន់​ធ្វើ​សកម្មភាព​បាញ់​សម្ញែង និង​មួយ​ដើម​ទៀត ម៉ាក EKOL VOLGA សមត្ថកិច្ច​ឆែក​ឃើញ​ក្នុង​រថយន្តរ​បស់​ជនសង្ស័យ​។

​ក្រោយពេល​ស្តាប់​ចម្លើយ ជនសង្ស័យ​មាន ឈ្មោះ ខុន បញ្ច​សិទ្ធិ ដែល​គេ​ដឹងថា​ជា​អ្នក​មាន​ជាន់​ថ្មី ដោយសារ​ការរកស៊ី​ខាង​ដីធ្លី បាន​សារភាព​ទទួលស្គាល់ថា អាវុធខ្លី​ពិត​ជា​របស់​ខ្លួន​មែន តែ​អ្នកបាញ់​គឺជា តៃកុង​ឡាន​ខ្លួន​នោះ​ទេ រីឯ​តៃ​កងឡាន បាន​សារភាព​ទទួលស្គាល់ថា​ខ្លួន​ពិតជា​អ្នកបាញ់​ដូច​សម្តី​មេ​ខ្លួន​បាន​លើក​ឡើង​ពិតប្រាកដ​មែន​។ តែ​តាម​វិធាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​តម្រុយ​ឃើញថា​អ្នកបាញ់​ពិតប្រាកដ​គឺជា​បុគ្គល​ឈ្មោះ ខុន បញ្ច​សិទ្ធិ មិនមែន​ជា​តៃកុង​ឡាន​នោះ​ទេ​។

​ដោយ​ជនសង្ស័យ​ទាំង​ពីរ​នៅ​តែ​ផ្តល់​ចម្លើយ​ផ្ទុយ​ពី​សាក្សី​និង​ភស្តុតាង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្វើ​ការឃាត់ខ្លួន​ទាំង​ពីរ​នាក់ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តែម្តង​៕

 

 

 

Filed in: ព័ត៌មានជាតិ