ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​!

ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅ​សាលា​អនុវិទ្យាល័យ និង វិទ្យាល័យ​ទួល​ស្វាយព្រៃ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស បាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់​របស់​ក្មេង​ទំនើង​, ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ក្នុងសង្គម និង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្មេង​ទំនើង​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​បិទ​នូវ​លិខិត​ប័ណ្ណ​ផ្សព្វផ្សាយ​លេខ​បន្ទាន់ ១២៩១ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស​ដែល​បាន​ឃើញ​បញ្ហា​ខាងលើ អាច​ផ្ដល់​ដំណឹង​មកកាន់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ចុះបង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ហើយ អាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​រក្សា​ការសម្ងាត់​ជូន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ