ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

យោធា​ជើង​ខ្លាំង​កាន់​AK ទៅ​គំរាមកំហែង​ពលរដ្ឋ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ដល់​តុលាការ​!

យោធា​ជើង​ខ្លាំង​កាន់​AK ទៅ​គំរាមកំហែង​ពលរដ្ឋ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ដល់​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រមាណ ១៩ និង ៣២​នាទី មាន​ករណី​បុរស​ម្នាក់​បាន​ប្រើប្រាស់​កាំភ្លើង ០១​ដើម ម៉ាក AK47 កាន់​គំរាមកំហែង​ទៅលើ​ពលរដ្ឋ នៅ​ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ផងដែរ​។ ក្រោយមក​ជន​នោះ​បាន​កាន់​កាំភ្លើង​ដើរ​ចូល​រថយន្ត​វិញ រួច​បើក​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឈានដល់​ឃាត់ខ្លួន​បុរស​នោះ​យកមក​សួរនាំ​។​

​ជនសង្ស័យ​ឈ្មោះ សុខ មនោ​រម្យ អាយុ​៣៧​ឆ្នាំ មានមុខ​របរ ជា​យោធា បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន យក​កាំភ្លើង ០១​ដើម ម៉ាក AK47 គំរាមកំហែង ជនរងគ្រោះ នៅ​ទីតាំង​ខាងលើ គឺ​ដោយសារ​ជនរងគ្រោះ បាន​ចោទ​មក​លើ​ខ្លួន​ថា​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ជនរងគ្រោះ ហើយ​ខ្លួន​ក៏​ណាត់​ជនរងគ្រោះ​ដើម្បី​ដោះស្រាយ​ការយល់ច្រលំ តែ​ដោយ​ជនរងគ្រោះ​មាន​បក្ខពួក ៤​ទៅ​៥​នាក់ មក​ព័ទ្ធ​ជុំវិញ​ខ្លួន និង​ឃើញ​មាន​ម្នាក់​សៀត​វត្ថុ​រឹង​នៅ​នឹង​ចង្កេះ​ផង​ទើប​ខ្លួន​រត់​ទៅ​យក​កាំភ្លើង​ចេញពី​ក្នុង​ឡាន​ដើម្បី​គំរាម​ពួក​នោះ​ឲ្យចេញ​ឆ្ងាយ​ពី​ខ្លួន​តែម្តង​ទៅ​។ ចំណែក​ប្រពន្ធ​ជនរងគ្រោះ បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច ថា​ខ្លួន​ពុំ​មាន​ទំនាក់ទំនង​អ្វី​ស៊ីជម្រៅ​ជាមួយ​ជនសង្ស័យ​ទេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ