​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បង្ក្រាប​បទល្មើស​ព្រៃឈើ​

ខេត្ត​ក្រចេះ ៖ នៅវេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បង្ក្រាប​បទល្មើស​ព្រៃឈើ ខេត្ត​ក្រចេះ ស្រុក​ស្នួល បាន​ធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​០១​គ្រឿង ស្ថិត​នៅ​ចំណុច​ភូមិ​ក្រញួង​សែន​ជ័យ ឃុំ​២​ធ្នួ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​នេះ​បើ​យោងតាម​ប្រភព​ពត៌មាន​ពី លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ ព័​តិមាន ឱ្យដឹងថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​ផង​ដែរ​
​កម្លាំង​កងរាជអាវុធហត្ថ ក៏​បាន​ចាប់យក​វត្ថុតាង​មួយ​ចំនួន​រួមមាន ៖ ០១. រថយន្ត​កែឆ្នៃ ចំនួន​០១​គ្រឿង​, ០២. កូនឈើ​ក្រឡឹង​ប្រភេទ​លេខ​១ (​ក​កោះ​) ដែល​ចំនួន​៥៤​ដុំ ស្មើ​២.៥១២​ម៉ែត្រគូប ។​

​វត្ថុតាង ត្រូវ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​កសាង​សំណុំរឿង ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.