ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន !

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជាមុន បង្កឡើង​ដោយ​ជនសង្ស័យ​០១​នាក់ បានធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ទទួលបាន​បណ្តឹង​របស់​ប្រពន្ធ​ជនរងគ្រោះ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​ខាងលើ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ចុះ​ដល់​កន្លែងកើតហេតុ​រួមគ្នា​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុង វណ្ណា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ យកមក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ជនសង្ស័យ អ៊ុង វណ្ណា បាន​សារភាព​ឱ្យដឹងថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ដោយ​មូលហេតុ​កាលពី​អំឡុង​ឆ្នាំ​២០២១ ខ្លួន​បាន​ចូល​ធ្វើការ​ជា​សន្តិសុខ​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ អស់​រយៈពេល​ជិត​០៣​ឆ្នាំ មកហើយ​។ ក្រោយមក​ជនរងគ្រោះ ក៏​បាន​ចូលធ្វើការ​ជាមួយ​ខ្លួន​ដែរ និង​បាន​ប្រចាំការ​ជាមួយគ្នា ដោយ​ជនរងគ្រោះ​យាម​ខាងមុខ ចំណែក​ខ្លួន​យាម​ខាងក្រោយ​។ លុះ​ពេល​ធ្វើការ​ជាមួយ​គ្នា​យូរៗ​ទៅ ក៏​មាន​បញ្ហា​ជាមួយគ្នា បង្កើតបាន​ជា​ជម្លោះ​ជារឿយៗ និង​ធ្លាប់​ឈ្លោះប្រកែក​ទាស់ទែង​រហូត​ប្រើ​អំពើហិង្សា​ទៅលើ​គ្នា​ទៅវិញទៅមក បង្ក​ឲ្យមាន​របួសស្នាម​ផងដែរ​។ ក្រោយមក​ជនរងគ្រោះ ក៏​បាន​ប្តឹង​ទៅ​ថៅកែ​កា​រ៉ាស់​សាំង ហើយ​ថៅកែ​បាន​ហៅ​ពួកខ្លួន​ទាំង​ពីរ​នាក់ មក​សួរនាំ​ហេតុផល បន្ទាប់​ពី​សួរនាំ​រួច គាត់​បាន​បាន​ណែនាំ​ខ្លួន​ចំនួន ០២ ទៅ ០៣ លើក ប៉ុន្តែ​ខ្លួន​មិន​បាន​អនុវត្ត និង​ស្តាប់​តាម​ការណែនាំ​របស់​ថៅ​កែ​ទេ​។ ហេតុផល​ទាំងអស់នេះ​ហើយ​ទើប​ថៅកែ​សម្រេចចិត្ត​បញ្ឈប់​ខ្លួន​ពី​ការងារ​សន្តិសុខ​ក្នុង​កំឡុង ខែ​ឧសភា ឆ្នាំ​២០២៤ ធ្វើឲ្យ​ខ្លួន​មានគំនិត​គុំ​គួន​ស្អប់​ទៅលើ​ជនរងគ្រោះ​ចាប់​ពី​ពេលនោះ​មក និង​បាន​គិតក្នុងចិត្ត​ថា ថ្ងៃ​ណា​មួយ​នឹង​រៀប​គម្រោង​សម្លាប់​ជនរងគ្រោះ​។ លុះដល់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ១២​និង​៣០​នាទី ខ្លួន​បាន​ជិះ​ម៉ូតូ មក​កន្លែងកើតហេតុ ដោយ​មាន​កាំបិត​ចុង​ស្រួច​សៀត​នឹង​ចង្កេះ​ខោ សំដៅ​ទៅ​ទីតាំង​ជនរងគ្រោះ​ធ្វើការ ពេល​ទៅ​ដល់​ក៏​ឃើញ​ជនរងគ្រោះ​កំពុង​រី​យ៉ែ​ឡាន ខ្លួន​ក៏​ឈប់​ម៉ូតូ​ក៏​ទៅ​និយាយ​ជាមួយគ្នា​មួយសន្ទុះ ហើយ​ខ្លួន​ក៏​ធ្វើ​សកម្មភាព​ដក​កាំបិត​ពី​ចង្កេះ​ចាក់​ទៅលើ​ជនរងគ្រោះ​ត្រូវចំ​ក្បាលពោះ បណ្តាល​ឲ្យ​ជាប់​កាំបិត​រង​របួសធ្ងន់​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ខ្លួន​ព្យាយាម​រត់គេចខ្លួន​តែ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​អន្តរាគមន៍ រួម​ជាមួយ​បុគ្គលិក​កា​រ៉ា​ស​សាំង ចាប់ខ្លួន​បាន​តែ​ម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ