​អាជ្ញាធរ​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​បិទ​ភ្នែក​បង្ហាញផ្លូវ​ក្បួល​រថយន្ត​ដឹកឈើ​ប្រណីត​ចេញ​ពី​ស្ទឹង​ត្រែង​

ខេត្ត​ស្ទឹងត្រែង​៖ រថយន្ត​ប្រភេទ​សាំង​យ៉ុង​ដឹកឈើ​ប្រណីត​ជាច្រើន​គ្រឿង​ត្រូវ​ប្រទះឃើញ​ដំណើរ​យ៉ាង​សកម្ម​រាល់​យប់​ក្រោម​ការ​មិន​ហាមឃាត់​ពី​អាជ្ញាធរ​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ឡើយ​ផ្ទុយទៅវិញ​បែរ​បិទ​ភ្នែក​បង្ហាញផ្លូវ​សម្រាប់​ឲ្យ​ចរាចណ៍​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង​។​

​នៅ​ពីក្រោយ​ខ្នង​នៃ​ការប្រព្រឹត្ត​បទល្មើស​ទាំងនោះ​គេ​បានដឹង​ថា​លោក កាំ​ង ជា​ឈ្មួញ​
​វ័យក្មេង​ម្នាក់​មាន​ប្រាក់​រាប់​សែន​ដុល្លារ​ជះ​ទៅលើ​អាជ្ញាធរ​ស្ថាប័ន​ជំនាញ​និង​ក្រុម​សមត្ថកិច្ច​ទូរ​ទាំង​ខេត្ត​។​

​រថយន្ត​ផ្ទុក​ឈើ​ប្រណីត​ទាំងនោះ​ត្រូវ​គេ​បញ្ជា​ចេញពី​ស្រុក​សៀម​ប៉ាង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ស្រុក​សេ​សាន យកទៅ​ទម្លាក់​នៅ​ព្រំប្រទល់​ស្ទឹងត្រែង​រតនគិរី​ទើប​បន្ត​តាម​រថយន្ត​ទំនើប​ឆ្ពោះទៅ​ច្រក​អូរយ៉ាដាវ​ចូល​ប្រទេស​វៀតណាម​។​ហើយ​រាល់​ការឆ្លងកាត់​ច្រកទ្វា​អូរយ៉ាដាវ​នោះគេក៍​ប្រទះ​ឃើញ​កកស្ទះ​រថយន្ត​រាប់​សិប​គ្រឿង​ស្ទើ​រាល់​ព្រឹក​ផងដែរ​។​

​គ្រប់​រថយន្ត​ប្រភេទ​សាំង​យ៉ុង​ពណ៌​ស​ផ្ទុក​ឈើ​ប្រណីត​ដែល​បាន​ចេញ​ទៅ​ហើយ​នោះ​ពុំ​មាន​ការ​ព្រួយ​បារ​កម្មណ៍​អំពី​ចាប់ចង​នោះទេ​បើទោះបីជា​រថយន្ត​ទាំងនោះ​បែក​កង់​ជាប់ផុង​ឬ​មាន​ឧបស្គ័​ក​អ្វី​ទាំងអស់​ជាក់ស្តែង​រថយន្ត​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​តាម​ទាន់​ជា​ញឹកញាប់​ក្រោយ​បញ្ចេញ​ឈ្មោះ​រថយន្ត​លោក កាំ​ង សមត្ថកិច្ច​ទាំងនោះ​ដក់ថយ​ស្ទើ​ប៉ះស​ក់​ដោយ​សារ​ប៉ះ​ឆ្នាំងបាយ​របស់​មេ​កើយ ៕

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.